អធិការក្រុងដូនកែវត្រូវព្យួរការងារបន្ទាប់ពីប្រើហិង្សាវាយប្រពន្ធ

អធិការក្រុងដូនកែវ លោក ឆាយ សាវុធ និងភរិយា(រូបពីនគរបាលជាតិ)

អគ្គស្នងការនគរបាលជាតិបានព្យួរការងារអធិការក្រុងដូនកែវ ខេត្តតាកែវ ដោយចោទថា លោកបានប្រើប្រាស់ហិង្សាវាយដំប្រពន្ធ។​

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៥ខែវិច្ឆិកា លោក ឆាយ សាវុធ អធិការក្រុងដូនកែវ បានទះកំភ្លៀងប្រពន្ធក្នុងជម្លោះស្នេហាត្រីកោណ។ ក្រោយមកប្រពន្ធរបស់លោក​បានបង្ហោះរូបដែលរងរបួសនោះលើបណ្តាញសង្គមហ្វេសប៊ុក។​

បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា លោក នេត សាវឿន បានផ្អាកការងារមន្ត្រីរូបនេះដើម្បីស៊ើបអង្កេត និងសម្រុះសម្រួលក្នុងគ្រួសារ ហើយថា បើសម្របសម្រួលមិនបានទេនឹងបញ្ជូនសំនុំរឿងនេះទៅតុលាការ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ