សាលារាជធានីអំពាវនាវឲ្យពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវថ្ងៃបុណ្យអុំទូក

ទិដ្ឋភាពគំនរសំរាម ម្ដុំក្បែរផ្សារដើមគរ

សាលារាជធានីភ្នំពេញអំពាវនាវដល់ក្រុមហ៊ុន អ្នកលក់ដូរ និងប្រជាពលរដ្ឋដែល ដើរកំសាន្ត ក្នុងពិធីបុណ្យអុំទូកជួយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីបរិស្ថាននិងសោភ័ណភាពក្នុង រាជធានី។​

នៅក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីចុះថ្ងៃទី១៦ខែវិច្ឆិកា​ស្តីពីការចូលរួមថែរក្សា អនាម័យ បរិស្ថាន ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនោះគឺ បានក្រើនឭកឲ្យម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ត្រី អ្នកលក់ដូររួមទាំងកីឡាករ ប្រណាំងទូក និង ប្រជាពលរដ្ឋដើរកំសាន្ត ត្រូវចូលរួមថែរក្សាអនាម័យទុកដាក់សំរាមឲ្យបាន ត្រឹមត្រូវ។

​កាលពីថ្ងៃទី១៣ខែវិច្ឆិកា លោក នេត្រ ភត្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់វីអូឌីថា ក្រសួងនឹងដាក់ពង្រាយមន្ត្រីអប់រំពលរដ្ឋពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ លោកថា អាចនឹងមានវិធានការផាកពិន័យផងដែរចំពោះការចោលសំរាមធ្វើឲ្យខូចសោភ័ណ ភាព។​

របាយការណ៍ក្រសួងបរិស្ថានឲ្យដឹងថា នៅរាជធានីភ្នំពេញមានសំរាមជាកាកសំណល់ពីការ ប្រើប្រាស់ក្នុង១ថ្ងៃជាង២៣០០តោន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ