លោក ដូណាល់ ត្រាំ ចាញ់ក្តី CNN

ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ(រូបពី News.com.au)

ចៅក្រមរដ្ឋសហព័ន្ធបានបញ្ជាឲ្យរដ្ឋការរបស់លោកដូណាល់ ត្រាំ ត្រូវផ្តល់សុពលភាពជា បន្ទាន់ឲ្យប្រធានក្រុមការងាររបស់សារព័ត៌មាន CNN លោក Jim Acosta អាចចូលយកព័ត៌ មាននៅសេតវិមានធម្មតាវិញ។

ចៅក្រម Timothy Kelly ប្រកាសសេចក្តីសម្រេចក្រោយពេលសវនាការកាលពីម្សិលមិញថា  សុពលភាពរបស់លោក Jim Acosta ត្រូវតែផ្តល់ឲ្យវិញ ហើយសេតវិមានត្រូវ តែអនុញ្ញាតឲ្យបុគ្គលិករបស់ CNN រូបនេះចេញចូលបំពេញការងារបានធម្មតា។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។​

កាលពីថ្ងៃទី៧ខែវិច្ឆិកាលោក ត្រាំ បានតិះដៀលប្រធានក្រុមអ្នកសារព័ត៌មានរបស់ CNN ប្រចាំនៅសេតវិមានថា ជាមនុស្សឈ្លើយ ក្រអើតក្រទម មិនយល់ពិធីការនិងបានបញ្ជាឲ្យដកក្បាលមេក្រូបញ្ឈប់ការសួរភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅពេលដែល​ប្រធានក្រុមអ្នកសារព័ត៌មានរបស់ CNN លោក Jim Acosta  សួរជុំវិញដំណើរការស្ថាប័នច្បាប់ស៊ើបអង្កេតលើលោក ត្រាំ ករណីពាក់ព័ន្ធជាមួយរុស្ស៊ី និង សួរពីបញ្ហាលោកត្រាំបញ្ជាឲ្យមានការបង្ក្រាបលើជនអន្តោប្រវេសន៍ចូលទឹកដីអាមេរិក។

នៅថ្ងៃដដែលនោះ សេតវិមានបានសម្រេចដកប័ណ្ណព័ត៌មានដោយមិនអនុញ្ញាតឲ្យលោក Jim Acosta  ចេញចូលសេតវិមានបានទេ។​

ក្រោយមកនៅថ្ងៃទី១៣ខែវិច្ឆិកា សារព័ត៌មាន CNN បានដាក់ពាក្យប្តឹងលោក ដូណាល់ ត្រាំ និង មន្ត្រីជំនិត៥រូបផ្សេងទៀតលើករណីនេះ។​

ចៅក្រមក៏បានចាត់ទុកថា សកម្មភាពរបស់សេតវិមានបណ្តេញចេញ និងរារាំងនេះ ជាសកម្មភាពខុសច្បាប់ ហើយធ្វើឲ្យប៉ះពាល់ដល់លោក​ Jim Acosta។​

CNN គឺជាស្ថាប័នព័ត៌មានរបស់ក្រុមហ៊ុនអាមេរិកបង្កើតឡើងកាលពីឆ្នាំ១៩៨០ ល្បីទាំង នៅ អាមេរិក និងពិភពលោកក្នុងការផ្សាយព័ត៌មាន​២៤ម៉ោងក្នុងថ្ងៃតាមទូរទស្សន៍ និងកំពុងផ្សាយ តាមបណ្តាញផ្សព្វផ្សាយផ្សេងៗទៀតផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ