ការចិញ្ចឹមសត្វមាន់ ជួយលើកកម្ពស់ជីវភាពស្ដ្រីជាមេគ្រួសារម្នាក់

អ្នកស្រី បូរ ចាន់រឿន ជាពលរដ្ឋ​រស់នៅ ភូមិច្រណោល ឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ។ (រូបភាព៖ ផ្ដល់ឲ្យ)

ស្រ្តីវ័យកណ្ដាលម្នាក់ ឲ្យចំណីមាន់បណ្ដើរនិយាយបណ្ដើរថា ការចិញ្ចឹមមាន់ធ្វើឲ្យ​គ្រួសារគាត់ មានជីវភាពប្រសើរឡើង។

​នេះជាការរៀបរាប់របស់អ្នកស្រី បូរ ចាន់រឿន ជាពលរដ្ឋ​រស់នៅ ភូមិច្រណោល ឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ។  អ្នកស្រី និយាយបន្តថាគាត់នឹងអ្នកភូមិមូយចំនួន បានទទួលគម្រោងគាំទ្រពីអង្គការសេដាក។

អ្នកស្រីថា អង្គការសេដាក បាន​ជួយបណ្ដុះបណ្ដាលក្នងការចិញ្ចឹមសត្វមាន់ ក៏ដូចជាវិធីសាស្រ្ត​ក្នុងការការពារមាន់​ជៀសពីជំងឺផ្សេងៗផងដែរ។ អ្នកស្រី​បន្ថែម​ថា​ អង្គការនេះបាន​ជួយបណ្ដុះបណ្ដាល​គាត់ឲ្យ​ចេះ​ ធ្វើទ្រុងមាន់ឲ្យបានល្អ ចេះធ្វើវ៉ាក់សាំងការពារជំងឺមាន់ ចេះធ្វើចំណីបំប៉នសត្វមាន់ឲ្យវាស៊ីឆាប់ធំ និងគង់វង្ស៕​


ដោយ៖ អ្នកស្រី ណេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។