ជប៉ុនបន្តផ្ដល់ជំនួយជិត៤លានដុល្លារ ដល់ស៊ីម៉ាក់សម្រាប់បោសសម្អាតមីនឆ្នាំ២០១៩   

គ្រាប់មីន

រដ្ឋាភិបាលជប៉ុនបានបន្តផ្ដល់ជំនួយដល់អង្គភាពកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) ជិត៤លានដុល្លារអាមេរិក សម្រាប់បោសសម្អាតមីននៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៩ខាងមុខនេះ។

អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ លោក ហេង រតនា បានសរសេរលើទំព័រហ្វ៊េសប៊ុកថាជប៉ុនបានផ្តល់ជំនួយជិត៤លានដុល្លារអាមេរិក ក្នុងនោះថវិការចំនួន៣,៥៣៦,៦៨០ ដុល្លារអាមេរិកសម្រាប់កិច្ចសហប្រតិបតិ្តបោសសម្អាតមីន និងចំនួនជាង៣០ម៉ឺនដុល្លារសម្រាប់ការអភិវឌ្ឍន៍ របស់អង្គភាពស៊ីម៉ាក់នៅទិសដៅខេត្តបាត់ដំបង ។

លោក ហេង រតនា បានសរសេរបន្តថានេះជាឆ្នាំទី៣នៃគំរោង ដោយមានមន្ត្រីជំនាញចំនួន៤៥០នាក់ដែលបម្រើកិច្ចប្រតិបតិ្ត និងមានគ្រឿងចក្រកំទិចមីនចំនួន១១គ្រឿង ដែលត្រូវរំដោះចំការមីនក្នុងផ្ទៃដីចំនួនជាង២,៧៥០ហិចតា

កាលពីខែមករា ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុនក៏បានផ្តល់ជំនួយជិត៨លានដុល្លារអាមេរិកសម្រាប់បោសសម្អាតមីនក្នុងស្រុកបួន ស្ថិតក្នុងខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជាគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះដោយសារគ្រាប់មីន​​​និងគ្រាប់មិនទាន់ផ្ទុះសរុបចំនួន៦៤៧៧១ នាក់ក្នុងនោះជិត ២ម៉ឺននាក់ត្រូវបានស្លាប់ និងមានប្រមាណជាង៤ម៉ឺននាក់ទៀតបានពិការភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ