លោក ​ហ៊ុន​ សែន​​ ផ្ញើ​​សារ​​​​ថាពេ​លខ្លះ​មេដឹ​កនាំ​ «ត្រូវ​ប្រើវិធីសា​ស្ត្ររុ​ញទូ​កប​ណ្តោយ​ទឹក​​»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានបង្ហើបពីយុទ្ធសាស្ត្រនយោបាយ «រុញទូ​ក​ប​​ណ្តោ​យទឹក​» ​ដែល​លោ​ក​ថា ដើម្បី​ទៅ​​​ដល់​គោ​​​លដៅ​ដែ​លបានប្រ​មើ​ល​​ទុក។

សារនយោបាយនេះ គាប់ជួនសហរដ្ឋអាមេរិក និងសភាពអឺរ៉ុប បាននាំមុខ​គេជំរុញម្តងហើយម្តងទៀត ឲ្យដោះលែ​ងអតីតមេ​ដឹក​នាំ​​ប​​​ក្ស​ប្រឆាំ​ងលោក កឹម សុខា បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដែលរំលាយកាលពីចុងឆ្នាំមុន បានដំណើ​រ​ឡើ​ងវិញ ជាថ្នូរ​នឹង​​​​កា​ររក្សាទុ​កអំណោយផលផ្នែកពាណិជ្ជកម្ម និងទំនាក់ទំនងល្អជាមួយកម្ពុជា។

​មុនពិធីបុណ្យអុំទូកមួយថ្ងៃ ពោលគឺនៅថ្ងៃអង្គារម្សិលមិញនេះ លោក ហ៊ុន សែន បានសរសេរលើហ្វេសប៊ុករបស់លោកថា៖

«មាន​កាលៈ​ទេ​សៈច្រើនណា​ស់នៅ​ក្នុងជីវិ​ត​ដឹក​​​នាំ ដែល​យើងត្រូវប្រើវិធីសាស្រ្តរុញទូកប​ណ្ដោ​យ​ទឹក​។ ប៉ុន្តែ​​មានក​ត្តា២ ដែលក្មួ​យៗ​ចៅ​ៗ​ត្រូ​វ​ដឹង ទី១ តើពេល​ណា ត្រូវ​​​រុញបណ្ដោយទឹក ? ហើយតើពេល​ណាត្រូវ​ចាំសិ​ន​ ទ​​​ម្រាំខ្សែ​ទឹ​ក​ឡើ​​ងគ្រ​ប់ល្បឿន។ ? ទី២ ទោះ​ជា​រុ​ញ​ទូ​កបណ្ដោយទឹកក្តី តែ​ចង្កូត យើ​​ង​ជាអ្នកកាន់ ហើយត្រូវកាន់ឱ្យជាប់ និងមា​នទស្ស​នវិ​ស័​យវែ​ង​ឆ្ងា​យ​ ដើម្បី​បត់​បែ​ន​ទូ​កឱ្យ​ទៅ​ដល់​គោលដៅ​ដែល​បា​នប្រ​មើ​ល​ទុក​ជា​មុន»។

មេដឹកនាំរូបនេះ ក្រើនរំឭកទៀតថា ពេលវេលាជាឱកាស មនុស្សឆ្លាតចេះមើលឱកាស ចេះប្រើឱកាស និងចេះបង្តើ​ត​ឱ​កា​ស​។ ​លោ​កថា បើរុ​ញ​ទូកប​ណ្ដោ​យទឹកពេ​លទឹ​កឡើ​ងខ្លាំង ឬព្យុះភ្លៀង ទូកនឹងលិច។

អតីតតំណាងរាស្ត្រគណបក្សប្រឆាំងលោក អ៊ូ ច័ន្ទរ័ត្ន វិភាគលើសារនយោបាយនេះថា បក្សកាន់អំណាច អាចទទួលយក​ការជំ​រុញ​រប​ស់អន្តរជាតិ ដើ​ម្បី​​​កា​ត់បន្ថយសម្ពាធ។

លោកថា៖ «ជាជំហានមួយល្អ ត្រង់ថាយើងបានអាចផ្សះផ្សាជាតិឡើងវិញ បង្រួបបង្រួមជាតិឡើងវិញ ហើយបើសិនគណបក្សប្រឆាំងអាចមានយុទ្ធសាស្ត្រ ឬគោលនយោបាយល្អ ដើម្បីទាក់ទាញ ហើយរៀបចំធ្វើច្បាប់ធ្វើទម្លាប់អី ដើម្បីការពារហើយកសាងទំនុកចិត្តរវាងខ្មែរនិងខ្មែរទៅថ្ងៃក្រោយ អាចនឹងមានការផ្លាស់ប្តូរ អាចគណបក្សផ្សេងមកកាន់អំណាចហើយ។ អាហ្នឹង យើងឃើញថា ជាប្រយោជន៍នៅពេលក្រោយ»។

លោក អ៊ូ ច័ន្ទរ័ត្ត វិភាគទៀតថា តាមរយៈសារនយោបាយនេះ លោក កឹម សុខា អាចនឹងត្រូវដោះលែងឆាប់ៗ នឹងមានការផ្សះផ្សា​ជាតិឡើ​ង​វិ​ញ ប៉ុន្តែថាសារនេះ ក៏បានបង្ហាញថា មេដឹកនាំបក្សកាន់អំណាចនៅ​តែមានមហិច្ឆិតា បន្តគ្រប់គ្រងអំណាចដដែល។

អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី វិភាគថា សារនយោបាយនេះ បានកើតឡើងក្រោយពីលោក ហ៊ុន ​សែន និងលោក សម រង្ស៊ី បបួលគ្នាភ្នាល់​ ពីលទ្ធភាពដោះលែង ឬមិនដោះលោក កឹម សុខា ។ លោកថា ល្បែងភ្នាក់នេះ កំពុងជំរុញលោក ហ៊ុន​ សែន និងលោក សម រង្ស៊ី ជួបហានិភ័យដូចគ្នា។

បើតាមលោក មាស នី ហានិភ័យរបស់លោក ហ៊ុន សែន បើមិនដោះលែងលោក កឹម សុខា ប្រឈមទៅនឹងសម្ពាធ​អន្តរ​ជា​តិ​ តាំ​ង​ពីពេលនេះ រហូតថ្ងៃខាងមុខ ។

ចំ​​ណែ​កលោក សម រង្ស៊ី ប្រឈមនឹងបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំងបើគ្មានភាពវ័យឆ្លាត ដោយថា ក្រោ​យបង្កើតល្បែ​ងភ្នាល់​ជាមួ​យ​លោ​​ក ហ៊ុន ​សែន អ្នកគាំ​ទ្រកំពុង​វាយ​​ប្រហារគ្នាទៅវិ​ញ​ទៅ​ម​ក។ លោកវិភាគទៀតថា ភាពមិនរឹងមាំផ្ទៃក្នុងនេះ ជាឱកាសដៃ​គូប្រកួ​ត​​​​ប្រើ​​វិធីសា​ស្ត្រ ពុះបំបែកផ្ទៃក្នុងបាន។

លោក​ថា៖ «ខ្ញុំមើលទៅអាចចេញច្រកហ្នឹង។ បើគណបក្សសង្គ្រោះជាតិ​មិនឆ្លាតអាចចូលអន្ទាក់រ​បស់គណបក្សប្រ​ជាជន ដែ​ល​គេ​ច​​ង់​​​​ឲ្យ​ពីរនាក់ហ្នឹង [លោក កឹម សុខា និង លោក សម រង្ស៊ី ]បែកគ្នាតាំងពីដើមមក ហើយបើយើងមើលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយ ដូ​ច​​​​​ជាខាងដើមអំពិល និងខាង Fresh News អីក៏កំពុងតែលើកយករឿង ហ្នឹងមកនិយាយ ម្តងហើយម្តងទៀតដែរ ដើម្បីឲ្យភាព​ប្រះ​ឆា រ​វាងអ្ន​ទាំង​ពីរ​ហ្នឹង​កាន់តែធំទៅៗ»។

ជម្លោះនយោបាយនៅកម្ពុជានេះ បានជំរុញឲ្យប្លុកលោកសេរី មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប​ជាដើម ប្រកាសមិ​នទទួល​ស្គា​ល់​ល​ទ្ធផលបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលគ្មានបក្សប្រឆាំងចូលរួម។​

ពួក​គេបា​នគំរាមពង្រីក​វិធានការបង្កកទ្រព្យ​ស​​ម្បត្តិ និងដាក់ទណ្ឌកម្មទិដ្ឋាការ ដល់មន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត រួមទាំងប្រ​ព័ន្ធអនុ​គ្រោះ​ពន្ធ ​ដែលមានទឹក​ប្រាក់ជិ​ត៧០​០លា​ន​ដុ​​​ល្លារក្នុង១ឆ្នាំៗ។

កាលពីម្សិលមិញ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចប់អាណត្តិលោក William A. Heidt បានចូលជួបលាលោក ហ៊ុន សែន នៅវិ​មា​នសន្តិភាព ក្នុងរាជធានីភ្នំពេញ បានជំរុញជាថ្មីទៀត ឲ្យដោះលែងលោក កឹម សុខា បញ្ចប់ការហាមប្រាម​​គណ​ប​​​ក្ស​​ប្រឆាំង វិល​ទៅផ្សះ​​ផ្សាជា​តិ​ឡើ​​​ងវិញ ​បន្ធូរ​​​បន្ថ​​យ​ការ​រឹត​ត្បិ​ត​​លើ​​​សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ​ ដោយថា ដើម្បី​ជំរុញដ​ល់​ភា​ព​ប្រ​សើរឡើ​ងវិ​ញ​នៃ​ទំ​នាក់​ទំន​ង​​ក​ម្ពុ​ជា អាមេរិក ទៅ​​ថ្ងៃអ​នា​គត។

យ៉ា​ងនេះក្តីសារនយោបាយរបស់លោក ហ៊ុន សែន បានបញ្ជាក់ថា បើទាក់ទងនឹងអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និង​សុ​ខ​ស​ន្តិភាពរបស់ប្រជាជនខ្មែរ លោកថាកុំថាឡើយរុញទូកបណ្ដោយទឹក ទោះត្រូវអូសរថក្រោះឡើងភ្នំ ក៏ត្រូវតែធ្វើដែរ។

ចំណុចដែលបង្ហាញភាពធូរស្រាលរវាងអាមេរិកនិងកម្ពុជានៅមួយរយៈចុងក្រោយនេះគឺ កម្ពុជាព្រមឲ្យបន្តរកអដ្ឋិធាតុយោធាអាមេរិកលើទឹកដីរបស់ខ្លួនវិញ បន្ទាប់ពីផ្អាកមួយរយៈ។ ចំណុចមួយទៀតកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះលោក ហ៊ុន សែនបញ្ជាក់ថា លោកនឹងសរសេរលិខិតមួយដើម្បីពន្យល់ថ្នាក់ដឹកនាំអាមេរិកថា មិនមានវត្តមានកងទ័ពចិននៅលើទឹកដីក ម្ពុជានោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ