អាកាសយាន្ដដ្ឋានខេត្តព្រះសីហនុ គ្រោងធ្វើលំហាត់សមយុទ្ធនៅចុងខែនេះ

អាកាសយានដ្ធានអន្តរជាតិខេត្តព្រះសីហនុ។ រូបភាព៖ បណ្ដាញសង្គម

អាកាសយាន្ដដ្ឋានអន្ដរជាតិខេត្តព្រះសីហនុគ្រោងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំមួយនៅចុងខែវិច្ឆិកាខាងមុខនេះ ពីវិធីគ្រប់គ្រងគ្រោះអាសន្ន និងជួយជនរងគ្រោះ។

សេចក្ដីប្រកាសរបស់ក្រសួងព័ត៌មានចេញផ្សាយកាលពីម្សិលមិញឲ្យដឹងថា អាកាសយាន្ដដ្ឋានអន្ដរជាតិខេត្តព្រះសីហនុគ្រោងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្ន នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៨ ដោយថា ដើម្បីជួយជនរងគ្រោះនៅពេលមានគ្រោះថ្នាក់ជាយថាហេតុនៅក្នុងឬនៅជុំវិញអាកាសយាន្ដដ្ឋានអន្ដរជាតិមួយនេះ។

បើតាមសេចក្ដីប្រកាសព័ត៌មាន នៅក្នុងលំហាត់សមទ្រង់ទ្រាយធំនេះ ក៏មានការដុតប្រេង និងដុតកង់ឡានចាស់ៗ បង្កើតជាអណ្ដាតភ្លើង និងផ្សែង ធ្វើជាប្រធានសិប្បនិមិត្តក្នុងករណីមានការធ្លាក់យន្ដហោះ ក្នុងអាកាសយាន្ដដ្ឋាន ព្រមទាំងការប្រកាសអាសន្នដល់អាជ្ញាធរដែនដី និងភ្នាក់ងារពាក់ព័ន្ធផងដែរ។

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធិ ឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះថា លោកក៏ស្នើឲ្យប្រជាពលរដ្ឋកុំឲ្យមានការភិតភ័យ ឬការភាន់ច្រឡំណាមួយ ដែលថា ជាហេតុធ្វើឲ្យមនុស្សមួយចំនួនយកករណីនេះទៅបំភាន់សាធារណមតិ និងបង្កផលប៉ះពាល់ដល់សន្ដិសុខ និងសណ្ដាប់ធ្នាប់ក្នុងខេត្ដនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ