លោក ហ៊ុន សែន ស្នើតែងតាំងកូនប្រុសទី២ ឋានៈស្មើរដ្ឋមន្ត្រី

លោក ហ៊ុន ម៉ានិត កាលពីពេលកន្លងទៅ។ រូបភាព៖ ហ្វេសប៊ុក Hun Manith ហ៊ុន ម៉ានិត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទូលថ្វាយទៅព្រះមហាក្សត្រស្នើសុំតែងតាំងមន្ត្រី១៤រូបជាក្រុមប្រឹក្សា និងជា ទីប្រឹក្សាអមក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល សកម្មភាពកំចាត់មីន ក្នុងនោះក៏មានកូនប្រុសទី២របស់លោកដែល មានឋានៈស្មើរដ្ឋមន្ត្រី។​

ក្នុងព្រះរាជក្រឹត្យចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទី លោក ប៊ិន ឈិន កាលថ្ងៃទី១២  ខែវិច្ឆិកា កន្លងមកនេះ បាន​សម្រេចដំឡើងឋានៈដល់លោក ហ៊ុន ម៉ានិត ជាសមាសភាពក្រុមប្រឹក្សាភិបាលដែលមានឋានៈ​ស្មើរដ្ឋមន្រ្តី។ ការដំឡើងឋានៈនេះ ធ្វើឡើងតាមសំណើរបស់លោក ហ៊ុន សែន។

លោក​ ហ៊ុន ម៉ានិត បច្ចុប្បន្ន​កំពុងតែកាន់តំណែងបីសំខាន់ទៀតគឺជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ចនៃ​ក្រសួង​ការពារ​ជាតិ  និងជានាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី និងជា​​អនុប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​កាន់​អំណាច។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ