រដ្ឋមន្ត្រីការបរទេសកម្ពុជាបំពេញទស្សនកិច្ចនៅវៀតណាម​សប្តាហ៍ក្រោយ

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសវៀតណាមជួបគ្នាកាលពីឆ្នាំ២០១៧ (រូបពីwww.en.nhandan.org.vn)

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញ ទស្សនកិច្ចនៅ ប្រទេសវៀតណាម​នៅដើមសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីការលើកកម្ពស់កិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ។​

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កម្ពុជា នៅថ្ងៃនេះ បានឲ្យដឹងថា លោកប្រាក់ សុខុន​នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច នៅវៀតណាម​ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែវិច្ឆិកា។​

តាមសេចក្តីប្រកាសព័ត៌មាននេះ លោក ប្រាក់ សុខុន នឹងជួបជាមួយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រី និងលោក ផាម ប៊ិញមិញ រដ្ឋមន្ត្រីការបរទេសវៀតណាម។ ជំនួបនេះ នឹងផ្តោតលើការពិភាក្សាអំពីមធ្យោបាយលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើបញ្ហាផ្សេងៗ ដែលមានផលប្រយោជន៍ដល់ប្រទេសទាំងពីរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ