សភាបក្សប្រជាជនរៀបចំឲ្យអតីតថ្នាក់ដឹកនាំ CNRP ១១៨នាក់ធ្វើនយោបាយវិញ

ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

សភាអាណត្តិទី៦ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាម្នាក់ឯងកំពុងតែពិនិត្យលើនីតិវិធីមួយចំនួន ដើម្បីអាចផ្តល់លទ្ធភាពឲ្យអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) ១១៨នាក់ឲ្យមានសិទ្ធិសេរីភាពធ្វើនយោបាយវិញ។​

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាចុះផ្សាយនៅថ្ងៃទី៣ខែធ្នូនេះ លើកឡើងថា រដ្ឋសភាកំពុងតែពិនិត្យលើបទបញ្ញត្តិច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឲ្យបុគ្គលដែលជាប់បំរាមនយោបាយ អាចចាប់ផ្តើមធ្វើនយោបាយឡើងវិញ។

សេចក្តីថ្លែងការណ៍ស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបើកលំហនយោបាយនេះ ក៏បានលើកឡើងពីការបន្ធូរបន្ថយការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពសង្គមស៊ីវិល។​

ក្រសួងការបរទេសក៏បានលើកឡើងពីការខិតខំប្រឹងប្រែង ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍​ប្រកបដោយសន្តិភាព និងផ្សះផ្សារជាតិ។​

កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៧  តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ និងហាមថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនេះ១១៨នាក់ មិនឲ្យធ្វើនយោបាយ៥ឆ្នាំ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ