លោក ស ខេង ថា​អ្នកជាប់ឃុំមិនថយចុះដោយសារនីតិវិធីនៅតុលាការយឺតយ៉ាវ

លោក ស ខេង នាយករដ្ឋមន្ត្រីស្ដីទី អញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាខេត្តត្បូងឃ្មុំ ។ (រូបភាព៖ ហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា បញ្ហាចំនួនអ្នកជាប់ឃុំពុំមានការថយចុះ បណ្តាលមកពីភាពយឺតយ៉ាវនៃនីតិវិធីក្នុងការជម្រះក្តីនៅតុលាការ។​

លោក ស ខេង លើកឡើងបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ច របស់គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្មអំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ​ និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។ យោងតាមគេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិចុះផ្សាយនៅថ្ងៃនេះ។​

លោក ស ខេង បញ្ជាក់ថា ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់មានទណ្ឌិត ជាង៩ ០០០នាក់ (អ្នកទោស) និងជាង២ម៉ឺននាក់ផ្សេងទៀត ជាអ្នកជាប់ឃុំ មិនទាន់កាត់ទោស រង់ចាំនីតិវិធីតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ