អាជ្ញាធរខេត្តព្រះសីហនុរំឭកឲ្យគិតពីកិត្តិយសជាតិមុនបង្ហោះសាររិះគន់

រូបជនបរទេសចាក់សាក់ ដែលអាជ្ញាធរខេត្តព្រះសីហនុថា មិនមែនជនជាតិចិននៅកម្ពុជា(រូបពីនគរបាលជាតិ)

ស្នងការនគរបាលខេត្តព្រះសីហនុអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់មុននឹងវាយតម្លៃលើសកម្មភាពអ្វីមួយហើយផ្សព្វផ្សាយសាររិះគន់ ដើម្បីសេចក្តីថ្នៃថ្នូររបស់ជាតិ។​

លោក ជួន ណារិន លើកឡើងថា កន្លងមានសារព័ត៌មានមួយចំនួនតូចផ្សព្វផ្សាយរូបភាពជន ជាតិចិនមួយក្រុមដែលមានសាក់ពេញខ្លួន ហើយថា ពួកគេទាំងនោះកំពុងរស់នៅកម្ពុជា។​  ប៉ុន្តែលោកបញ្ជាក់ថា អ្នកទាំងនេះជាជនជាតិវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ។​​

លោកបន្តថា ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ធ្វើឲ្យអាប់អួរ និង ប៉ះពាល់ដល់សេចក្តី ថ្នៃថ្នូរបស់ប្រទេសជាតិ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ