តុលាការដំណើរការក្តីមេសហជីពចំនួន៦រូបព្រឹកនេះ

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ កាលពីពេលកន្លងទៅ (រូបភាពឯកសារ)

មេដឹកនាំសហជីពចំនួន៦រូប ត្រូវចូលរួមសវនាការ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ជុំវិញសំណុំរឿងអំពើហិង្សាមួយ​នៅតំបន់វ៉េង​ស្រេងកាល​ពីឆ្នាំ​២០១៣ និង២០១៤។ នេះបើតាមលិខិតអញ្ជើញ​របស់តុលាការផ្ងើទៅកាន់មេធាវីការពារក្តី ដែល​វីអូឌី​ទើប​ទទួល​បាន។

បើតាមលិខិតតុលាការ មេដឹកនាំសហជីពចំនួន៦រូប រួមមាន លោក អាត់ ធន់ លោក ម៉ម ញឹម លោក ប៉ាវ ស៊ីណា លោក ជា មុនី លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ។ ហើយ អ្នកទាំងអស់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធរឿងសំខាន់ៗ ដែលថាបានប្រព្រឹត្តិហិង្សា និង​បានបង្កការ​ខូចខាតនានា ដែលកើតឡើងនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ាល់ ផ្លូវវ៉េង​ស្រេង កាលពីអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤។

ដំណើរការក្តីរបស់សាលាដំបូងរាជធានីភ្នំពេញនៅពេលនេះ ត្រូវបានគេមើលឃើញថា ធ្វើ​ឡើង​​បន្ទាប់​​ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍កន្លងទៅ បាន​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់រដ្ឋាភិបាលទាំងអស់ ត្រូវបញ្ចប់​រឿង​ក្ដី​ទាំង​ឡាយ ​​ជា​មួយ​មេដឹកនាំ​សហជីព​នៅ​ក្នុង​ឆ្នាំ​២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ