ថៃចាប់បញ្ជូនប្រធានសហជីពម្នាក់មកកម្ពុជាវិញ

រូបពីក្រោយសមត្ថកិច្ចនាំខ្លួន លោក រ៉ាត់ រដ្ឋមុនី នៅថ្ងៃទី៧ខែធ្នូ ឆ្នាំ២០១៨( រូបពី ឡុង គីមហ៊ាង)

កងកម្លាំងរបស់រដ្ឋាភិបាលថៃ បានចាប់បញ្ជូនប្រធានសហជីពកម្មករសំណង់ បញ្ជូនមកកម្ពុជាវិញតាមការស្នើសុំរបស់រដ្ឋាភិបាល។​

​តាមការអះអាងរបស់អ្នកស្រី ឡុង គីមហ៊ាង គឺស្វាមីរបស់គាត់ឈ្មោះ រ៉ាត់ រដ្ឋមុនី ត្រូវសមត្ថកិច្ចថៃចាប់ខ្លួននៅថ្ងៃនេះ ហើយនឹងបញ្ជូនមកឲ្យរដ្ឋាភិបាលកម្ពុជាវិញ។ អ្នកស្រីអះអាងថា ការចាប់ខ្លួនស្វាមីគាត់នេះ ពាក់ព័ន្ធការផលិតវីឌីអូឯកសារមួយមានចំណងជើងថា «ម្តាយខ្ញុំ លក់ខ្ញុំ» របស់សារព័ត៌មានរុស្ស៊ីធូដេ (RT)។​

វីឌីអូ «ម្តាយខ្ញុំ លក់ខ្ញុំ» និយាយពីស្ត្រីខ្មែរលក់កូនស្រីខ្លួនឯង ដោយសារតែជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាពនៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា។​

ក្រោយការផ្សព្វផ្សាយសមត្ថកិច្ចកម្ពុជា បានបកស្រាយថា វីឌីអូនោះ គឺជាការប្រឌិតឡើង ដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា។សមត្ថកិច្ចក៏បានស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ។​

លោក រ៉ាត់ រដ្ឋមុនី ក្រៅពីមានតួនាទីជាប្រធានសហជីព ក៏ជាអ្នកផលិតកម្មវីធីឲ្យសារព័ត៌មានរុស្ស៊ីធូដេផងដែរ។​

សូមរង់ចាំតាមដានព័ត៌មានលម្អិតបន្ថែម៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ