គ.ជ.ប. ប្រកាស​ថា ចុះ​បញ្ជី​ពលរដ្ឋ​ជាង ៨​លាន ៥៤​ម៉ឺន​នាក់​​នៅ​ឆ្នាំ​នេះ

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ប្រកាស​ថា ​ពលរដ្ឋ​ជាង ៨​លាន ៥៤​ម៉ឺន​នាក់ ត្រូវ​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវការ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង ៨​លាន ៥៤​ម៉ឺន​នាក់ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៨​នេះ ឬ​ត្រូវ​នឹង​ចំនួន ៨៦.២៤​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​ចំនួន​ជាង ៩​លាន ៩​សែន​នាក់។

បើ​តាម​ គ.ជ.ប. ពលរដ្ឋ​ជាង ១៩​ម៉ឺន ៥​ពាន់​នាក់ ត្រូវ​បាន​ស្ថាប័ន​មួយ​នេះ​ចុះ​ឈ្មោះ​ថ្មី ខណៈ​ដែល​គ.ជ.ប. ក៏​បាន​លុប​ឈ្មោះ​ពលរដ្ឋ​ចេញ​ពី​បញ្ជី​ជាង ៥​ម៉ឺន ៦​ពាន់​នាក់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ