កម្ពុជា​បើកការប្រកួត គុនខ្មែរពិភពលោក យ៉ាងកក្រើក​មិនធ្លាប់មាន

ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរពិភពលោក ដែលបានរៀបចំឡើងដោយប៉ុស្ដិ៍លេខ​​៥ ដែលត្រូវបានប៉ុស្ដិ៍លេខ​​៥​​រៀប​ចំ​ចំនួន​​៣ថ្ងៃ ដោយចាប់ពីថ្ងៃទី​​​​២៨ រហូតដល់ថ្ងៃទី​៣០ ខែធ្នូ ហើយ​នៅថ្ងៃទី​​៣១ ខែធ្នូ ដែលជាថ្ងៃដាច់ឆ្នាំ និងជាថ្ងៃ​​ចុងក្រោយក្នុងពិធីសម្ពោធ​វិមានឈ្នះឈ្នះ។ រូបភាព៖ វង្ស សុម៉ាលីន

ក្នុងចំណោមព្រឹត្តិការណ៍ទាំងអស់​ដែលបានបង្ហាញខ្លួន​នៅក្នុង​​មហាព្រឹត្តិការណ៍​​​​​​​​សម្ពោធវិមាន​​​អនុស្សាវរីយ៍​នយោបាយឈ្នះឈ្នះ ដែល​​​គេចាត់ទុកថា​​​​​​​​​ ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរពិភពលោក ដែលបានរៀបចំឡើងដោយប៉ុស្ដិ៍លេខ​​៥ នៅក្នុងបរិវេណ​​​​​ពហុកីឡាស្ថាន​​មរតក​​តេជោ ទទួលបានការ​ចាប់អារម្មណ៍ខ្លាំងក្លាជាងគេ បើធៀប​នឹង​​​ការប្រគំតន្រ្តី និងពិពណ៌​ផលិតផលដែលគេបានឃើញដដែល​​​​រួចមកហើយ។

ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរពិភពលោក ដែលបានរៀបចំឡើងដោយប៉ុស្ដិ៍លេខ​​៥ ដែលត្រូវបានប៉ុស្ដិ៍លេខ​​៥​​រៀប​ចំ​ចំនួន​​៣ថ្ងៃ ដោយចាប់ពីថ្ងៃទី​​​​២៨ រហូតដល់ថ្ងៃទី​៣០ ខែធ្នូ ហើយ​នៅថ្ងៃទី​​៣១ ខែធ្នូ ដែលជាថ្ងៃដាច់ឆ្នាំ និងជាថ្ងៃ​​ចុងក្រោយក្នុងពិធីសម្ពោធ​វិមានឈ្នះឈ្នះ។ រូបភាព៖ វង្ស សុម៉ាលីន

ការប្រដាល់មួយនេះ គឺ​ជា​​ព្រឹត្តិការណ៍​​ប្រកួត​​​​រវាងកីឡាករកម្ពុជាកម្រិត​A និងកីឡាករបរទេស ដើម្បី​​ឡើងរេញវ៉ៃគ្នា ហើយ​ទទួលយកប្រាក់រង្វាន់ និងមេដាយ​​ពេលចុះពីរេញ។    

​លោក សេង កដិកា អ្នករៀបចំកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ​​៥បានអះអាងថា នេះជា​ព្រឹត្តិការណ៍ទី​១​ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាដោយមានលក្ខណៈ​​ស្រដៀង​​​​នឹងព្រឹត្តិការណ៍ Thai Fight ដែល​​ថៃធ្លាប់បានធ្វើ​​​យ៉ាងកក្រើក​​​​​បណ្ដាប្រទេស​​ជាយូរមកហើយ។

គុនខ្មែរពិភពលោក លោកថា​​ មានការចូលរួម​ពីកីឡាករបរទេសចំនួន​​១៤ប្រទេស ដោយ​​​នៅក្នុងនោះ​កីឡាករ​​​​​​​បរទេស និងកម្ពុជា ត្រូវបានបែងចែក​ជា​​២​ប្រភេទ គឺ​កីឡាករប្រកួតគ្នាជាលក្ខណៈពាក់កណ្ដាលអាជីព ដោយមានតម្រូវអោយពាក់​​កៅស៊ូ​​ការពារ​ក្បាលនិង​​ទ្រូង និង​ការប្រកួត​​​​​របស់កីឡាករ​អាជីព​ ដែល​​​​ប្រកួត​​​​​ដោយសេរី ពុំមានលក្ខខណ្ឌអ្វីទាំងអស់ ពោលគឺប្រើ​​​ក្បាច់អីក៏បានអោយតែបានជ័យជម្នះ។

ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរពិភពលោក ដែលបានរៀបចំឡើងដោយប៉ុស្ដិ៍លេខ​​៥ ដែលត្រូវបានប៉ុស្ដិ៍លេខ​​៥​​រៀប​ចំ​ចំនួន​​៣ថ្ងៃ ដោយចាប់ពីថ្ងៃទី​​​​២៨ រហូតដល់ថ្ងៃទី​៣០ ខែធ្នូ ហើយ​នៅថ្ងៃទី​​៣១ ខែធ្នូ ដែលជាថ្ងៃដាច់ឆ្នាំ និងជាថ្ងៃ​​ចុងក្រោយក្នុងពិធីសម្ពោធ​វិមានឈ្នះឈ្នះ។ រូបភាព៖ វង្ស សុម៉ាលីន

ព្រឹត្តិការណ៍មួយនេះ ត្រូវបានប៉ុស្ដិ៍លេខ​​៥​​រៀប​ចំ​ចំនួន​​៣ថ្ងៃ ដោយចាប់ពីថ្ងៃទី​​​​២៨ រហូតដល់ថ្ងៃទី​៣០ ខែធ្នូ ហើយ​នៅថ្ងៃទី​​៣១ ខែធ្នូ ដែលជាថ្ងៃដាច់ឆ្នាំ និងជាថ្ងៃ​​ចុងក្រោយក្នុងពិធីសម្ពោធ​វិមានឈ្នះឈ្នះ គឺជាព្រឹត្តិការណ៍​​​ប្រកួត​​​​​​ជម្រុះ​​យកពាន​​ដូចដែលធ្លាប់បានធ្វើនៅ​ប៉ុស្ដិ៍​លេខ​៥ ព្រែកកំពិស​កន្លងមក។

លោកថា​​​ ការប្រកួត​​​គុនខ្មែរពិភពលោក នឹងក្លាយជាព្រឹត្តិការណ៍ Khmer Fight ដែលនឹង​រីក​ធំឡើង​​​​​​ៗ​​ក្នុងពេល​ខាងមុខ ដោយក្រៅពី​​​បើក​​ការប្រកួត​​នៅ​​​​ក្នុងព្រឹត្តិការណ៍សម្ពោធ​វិមានឈ្នះឈ្នះ ក៏នឹង​នឹង​រៀបចំ​តាមបណ្ដាខេត្ត​សំខាន់ៗ និង​​​​​​ទៅប្រកួតនៅក្រៅប្រទេស​​ដូចគ្នានឹង​ Thai Fight ដែល ដើម្បី​​​​​​សាយភាយក្បាច់គុនរបស់ខ្មែរអោយពិភពលោកបានដឹង។

នៅក្នុងព្រឹត្តិការណ៍ដែលបានរៀបចំនោះ​​ គេឃើញមានកីឡាករ​ជនជាតិ​​វៀតណាម ​​ជនជាតិអ៊ីរង់ ឥណ្ឌា ឡាវ ថៃ និង ទុយនីស៊ីនី ជាដើម ចូលប្រកួត ដោយការប្រកួតទាំងមូលសុទ្ធតែបានធ្វើអោយ​​​​​អ្នកទស្សនាភាគច្រើន​ផ្ដោតការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនៅពេល​​​​ការប្រកួតរវាងគូអាជីពរវាងកីឡាករកម្ពុជា ​Grade A ​និង​កីឡាករបរទេស​ចាប់​ផ្ដើម​។ ​​

ជាក់ស្ដែងគ្រាន់តែជំនួ​បរវាង​កីឡាករកម្ពុជា ​មឿន សុខហ៊ុច និងកីឡាករថៃ Siriphana ស្ទើរមិនមានទឹកណាដែលធ្វើអោយអ្នកទស្សនា​​​ដកដង្ហើមបានស្រួលនោះទេ ដោយសារតែពួកគេទាំងពីរប្រកួតគ្នា​ល្អមើល ហើយ​សម្រាប់​ការ​បញ្ចេញថ្វីដៃ​​​​គឺ​​មិនខ្វល់ពីគ្រោះថ្នាក់រៀងខ្លួន ​មុនពេលរកឃើញ​កីឡាករ​កម្ពុជា មឿន សុខហ៊ុច ជាអ្នកទទួលបានកិត្តិយស។

ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរពិភពលោក ដែលបានរៀបចំឡើងដោយប៉ុស្ដិ៍លេខ​​៥ ដែលត្រូវបានប៉ុស្ដិ៍លេខ​​៥​​រៀប​ចំ​ចំនួន​​៣ថ្ងៃ ដោយចាប់ពីថ្ងៃទី​​​​២៨ រហូតដល់ថ្ងៃទី​៣០ ខែធ្នូ ហើយ​នៅថ្ងៃទី​​៣១ ខែធ្នូ ដែលជាថ្ងៃដាច់ឆ្នាំ និងជាថ្ងៃ​​ចុងក្រោយក្នុងពិធីសម្ពោធ​វិមានឈ្នះឈ្នះ។ រូបភាព៖ វង្ស សុម៉ាលីន

ការប្រកួតនេះ ​​​​ទាំងកីឡាករ​​​​​អ្នកឈ្នះ និងអ្នកចាញ់គ្រប់គូសុទ្ធតែទទួលបានមេដាយ​កិត្តិយសដូចគ្នា ដោយគ្រាន់តែអ្នកឈ្នះត្រូវបានចុះក្នុងបញ្ជី​​​​​​​​​គុនខ្មែរ​​ពិភពលោក ដើម្បីមានមុខ​ឡើងប្រកួតជាថ្មីនៅពេល​ព្រឹត្តិការណ៍នេះរៀបចំម្ដងទៀតអមដោយទឹកប្រាក់​តម្លៃខ្លួនខ្ពស់ជាង តែសម្រាប់​កីឡាករ​អ្នកចាញ់ ​​បើ​​​​​ការរៀបចំលើក្រោយជួបរឿងបរាជ័យម្ដងទៀត គឺលែងបានឡើងរេញ​​ព្រឹត្តិការណ៍មួយនេះ។

ការប្រកួតនេះត្រូវបានបញ្ចប់​ដោយ​​​បន្សល់នូវ​ទិដ្ឋភាពជក់ចិត្តទាំង៣ថ្ងៃ ដោយអ្នករៀបចំព្រឹត្តិការណ៍បានអះអាងថា នឹងមានកីឡាករបរទេសកាន់តែល្អៗនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះសម្រាប់លើកទី២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ