ពហុកីឡាដ្ឋានជាតិសម្រាប់កីឡាស៊ីហ្គេម បញ្ចប់ការសាងសង់ប្រមាណ៤០%

ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានលទ្ធផលជាផ្លែផ្កាប្រមាណ​៤០%ហើយ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក National Olympic Committee Of Cambodia

កម្ពុជាបញ្ចប់ការសាងសង់ពហុកីឡាដ្ឋានជាតិសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ប្រមាណ៤០%ហើយ ក្នុងរយៈពេល១៦ខែ​ ដោយប្រើកម្លាំងកម្មករជំនាញជនចិន៥៨០នាក់។

ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានលទ្ធផលជាផ្លែផ្កាប្រមាណ​៤០%ហើយ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក National Olympic Committee Of Cambodia

យោងតាមរបាយការណ៍របស់គណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលបានបង្ហាញក្នុងពិធីតម្លើងបង្គុំកៅអីអង្គុយ ដែលជានិមិត្តរូបនៃការចេញជារូបរាងពហុកីឡាដ្ឋាន នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ការងារសាងសង់ទាំងមូលបានសម្រេចប្រមាណ ៤០% ហើយការងារគ្រោងបង្គុំបានរួចរាល់ប្រមាណ៨០% ដោយគិតចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ដើមខែមករា ឆ្នាំ២០១៩នេះ ។

ក្នុងរបាយការណ៍ដដែលបានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងការដ្ឋានមានកម្មករជំនាញជនជាតិចិន ៥៨០នាក់ កម្មករក្នុងស្រុក ២៤០ នាក់ ហើយបានបណ្ដុះបណ្ដាលកម្មករក្នុងស្រុក នូវជំនាញមួយចំនួនដូចជា ការតំឡើងគ្រឿងបង្គុំដែក ការងារតំឡើងពុម្ពចាក់បេតុង ការរៀបជញ្ជាំង និងបច្ចេកទេសកាត់ផ្សារដែកជាដើម ។

ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានលទ្ធផលជាផ្លែផ្កាប្រមាណ​៤០%ហើយ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក National Olympic Committee Of Cambodia

នៅក្នុងពិធីនោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក ថោង ខុន បានមានប្រសាសន៍ថា រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងប្រមាណ១៦០លានដុល្លារសម្រាប់ការសាងសង់ពហុកីឡាដ្ឋាននេះ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

កាលពីខែមេសា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កម្ពុជាបានត្រៀមថវិកាជាង៤០លានដុល្លារសម្រាប់រៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ២០២៣។

ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានលទ្ធផលជាផ្លែផ្កាប្រមាណ​៤០%ហើយ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក National Olympic Committee Of Cambodia
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ