រដ្ឋាភិបាលបង្កើតតំបន់ការពារទេសភាព «បឹងលំបុដ» នៅខេត្តរតនគិរី

អ្នកទេសចរថតរូបកម្សាន្តនៅទីតាំងរូបសំណាក បុព្វបុរសជនជាតិដើមភាគតិច នៅខេត្តរតនគិរី។ (ជន ចាន់រ៉ែន/ ២០១៨)

រដ្ឋាភិបាលសម្រេចបង្កើតតំបន់ការពារទេសភាព «បឹងលំកុដ» ជាង១០០ហិកតា នៅខេត្តរតនគិរី ដោយថា ដើម្បីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព។

អនុក្រឹតកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដែលក្រសួងបរិស្ថានទើបតែផុសលើហ្វេសប៊ុក នៅថ្ងៃនេះរដ្ឋាភិបាលបានសម្រេចបង្កើតតំបន់ការពារទេសភាព «បឹងលំកុដ» នៅខេត្តរតនគិរីមានទំហំ ១១០,៩១ (មួយរយដប់ហិកតានិងកៅសិបមួយអា) ស្ថិតក្នុងភូមិសាស្ត្រ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

អនុក្រឹតដែលបានចែងឲ្យក្រសួងបរិស្ថានជាអ្នកមានសមត្ថកិច្ចរៀបចំនិងគ្រប់គ្រងបន្តថា ការបង្កើតតំបន់នេះគឺដើម្បីធានាការថែរក្សានិងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ការពារលំនឹងបរិស្ថាន ថែរក្សាការពារវប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងសារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍មូលដ្ឋានជាដើម។

អនុក្រឹតដដែលនេះបញ្ជាក់ថា ផ្ទៃដីតំបន់ការពារទេសភាព«បឹងលំកុដ»នេះ មិនរួមបញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ