លោក ហ៊ុន សែន​ បារម្ភជនបរទេសប្រើលិខិតឆ្លងដែនការទូតខ្មែរក្នុងផ្លូវខុស

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ព្រឹត្តិការណ៍​បើក​ពិធី​បុណ្យ​សមុទ្រ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ឯ​ខេត្ត​កោះកុង។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាឲ្យគ្រប់ក្រសួងនិងស្ថាប័នប្រមូលលិខិតឆ្លងដែន ពីទីប្រឹក្សា និងជំនួយការទាំងអស់ ដើម្បីពិនិត្យឡើងវិញដោយសារបារម្ភថា ជនបរទេសមួយចំនួនប្រើប្រាស់លិខិតឆ្លងដែនខ្មែរមិនត្រឹមត្រូវ។​

ក្នុងសារាចរណែនាំស្តីពី ការផ្តល់លិខិតឆ្លងដែនការទូតចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី៩ខែមករាលើកឡើងថា កន្លងមកមានឥស្សរជន និងក្រសួង ស្ថាប័នមួយចំនួនបានតែងតាំងជនបរទេសជាទីប្រឹក្សា ហើយទីប្រឹក្សាទាំងនោះបានស្នើសុំធ្វើលិខិតឆ្លងដែនការទូត។​

លោកហ៊ុន សែនថា មិនមានតម្រូវការចាំបាច់​ដែលទីប្រឹក្សា​និងជំនួយការជាជនបរទេសទាំងនោះប្រើប្រាស់លិខិតឆ្លងដែនការទូត ហើយម្យ៉ាងទៀតបារម្ភពីការប្រើប្រាស់មិនត្រឹមត្រូវតាមបេសកកម្ម។​

សារាចរណែនាំបានបញ្ជាឲ្យគ្រប់ក្រសួងស្ថាប័ន ត្រូវប្រមូលលិខិតឆ្លងដែនការទូតទាំងអស់ពីទីប្រឹក្សា និងជំនួយ ដើម្បីប្រគល់ឲ្យក្រសួងការបរទេសពិនិត្យមិនឲ្យហួសមួយខែចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរ។

នៅក្នុងសប្តាហ៍នេះ សារព័ត៌មាន South China Morning Post  បានចុះផ្សាយថា លោកស្រីយីង ឡាក់ អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងជាប់ទោសហើយរត់គេចចេញពីប្រទេស បានប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា សម្រាប់ធ្វើដំណើរ និងធ្វើជំនួញជាអន្តរជាតិ។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ