លោក ហ៊ុន ម៉ាណែត ណែនាំអ្នកប្រឡងចូលកម្លាំងទ័ពប្រើសមត្ថភាពកុំពឹងឪពុកម្តាយ

ព្រឹកថ្ងៃទី13 មករា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ មានបេក្ខជនសរុបទូទាំងប្រទេស 8352នាក់ ស្រី 3270 នាក់ ដែលរៀបចំដោយក្រសួងការពារជាតិ។ រូបភាព៖ ហ្វេសប៊ុក សង្គម និង យុត្តិធម៌

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទណែនាំដល់បេក្ខជន-បេក្ខនារីដែលចូលរួមប្រឡងដើម្បីបានបម្រើការងារជាកម្លាំងទ័ពត្រូវមានភាពក្លាហាន ប្រកួតប្រជែងដោយយុត្តិធម៌ និងតម្លាភាព ចៀសវាងពឹងឪពុកម្តាយឲ្យជួយ។​

ក្នុងឱកាសនៃការថ្លែងបើកពិធីប្រឡងជ្រើសរើសកងទ័ពកាលពីថ្ងៃអាទិត្យម្សិលមិញនៅវិទ្យាល័យបាក់ទូកក្នុងរាជធានីភ្នំពេញ លោក ហ៊ុន ម៉ាណែត ណែនាំឲ្យអ្នកចូលរួមប្រឡងខិតខំប្រើប្រាស់សមត្ថភាពពិតមិនត្រូវប្រើប្រាស់វិធីសាស្ត្រផ្សេងដើម្បីបានជាប់ដោយមិនប្រឡងនោះទេ។​

ព្រឹកថ្ងៃទី13 មករា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត ចូលរួមពិនិត្យនៅក្នុងការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ មានបេក្ខជនសរុបទូទាំងប្រទេស 8352នាក់ ស្រី 3270 នាក់ ដែលរៀបចំដោយក្រសួងការពារជាតិ។ រូបភាព៖ ហ្វេសប៊ុក សង្គម និង យុត្តិធម៌

លោក ហ៊ុន ម៉ាណែត៖ «យើងចង់ប្រឡងជានាយទាហាន យើងជាយុវជនជំនាន់ថ្មីរបស់ជាតិរបស់យើង ចឹងខ្លាចអីក្នុងការប្រកួតដោយស្មើភាពគ្នាមែនអត់? ចឹងមិនបាច់ទៅរកឪម៉ែ ទៅរកពូមីងអីទេ។ អូខេ! ចាំយកលទ្ធផលថ្ងៃហ្នឹងទៅប្រាប់ពួកគាត់ម៉ងទៅ។»

លោក ហ៊ុន ម៉ាណែត ក៏បានណែនាំដល់គណៈកម្មការជ្រើសរើសត្រូវប្រកាន់ភ្ជាប់នូវគោលការតម្លាភាព និងយុត្តិធម៌ ដើម្បីឲ្យអ្នកដែលប្រឡងជាប់មានសមត្ថភាពពិត ចំណែកអ្នកដែលមិនទាន់ជាប់មានអារម្មណ៍ថា អស់ចិត្ត។​

ព្រឹកថ្ងៃទី13 មករា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត ចូលរួមពិនិត្យនៅក្នុងការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ មានបេក្ខជនសរុបទូទាំងប្រទេស 8352នាក់ ស្រី 3270 នាក់ ដែលរៀបចំដោយក្រសួងការពារជាតិ។ រូបភាព៖ ហ្វេសប៊ុក សង្គម និង យុត្តិធម៌

លោក ហ៊ុន ម៉ាណែត៖ «ចំពោះភារកិច្ចរបស់អនុគណៈកម្មការប្រឡង និងគណៈកម្មការរបស់យើងគឺថា ធ្វើម៉េចឲ្យការជ្រើសរើសនាយទាហានរបស់យើងប្រព្រឹត្តទៅដោយត្រឹមត្រូវនិងយុត្តិធម៌។​»

មុខវិជ្ជាសម្រាប់ការប្រឡងនេះមាន៦រួមាន ពលរដ្ឋវិជ្ជា-សីលធម៌  ប្រវត្តិវិទ្យា​ ភូមាវិទ្យា គីមីវិទ្យា គណិតវិទ្យា និងរូបវិទ្យា។

តាមរបាយការណ៍លើកឡើងដោយលោក ហ៊ុន​ ម៉ាណែត គឺបេក្ខជន-បេក្ខនារីដាក់ពាក្យប្រឡងក្នុងឆ្នាំ២០១៧មានចំនួន៤០០០នាក់ នៅឆ្នាំ២០១៨មានចំនួន៧០០០នាក់ និងឆ្នាំ២០១៩មានចំនួន៨០០០នាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ