កម្មករជាង២ពាន់នាក់នៅស្វាយរៀងត្រូវបានថៅកែព្យួរការងារ​ ក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ

ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កម្មករជាង២ពាន់នាក់បម្រើការងារនៅរោងចក្រផលិតស្បែកជើង KINGMAKERS នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត បានផ្ទុះការតវ៉ា​ទាមទារទៅថៅកែរោងចក្របើកប្រាក់៥០ភាគរយ ខណៈថៅកែប្រកាសព្យួរការងារពួកគេរយៈពេល១ខែ។ រូបភាព៖ ផ្ដល់ឲ្យ

ថៅកែរោងចក្រផលិតស្បែកជើងមួយស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង សម្រេចព្យួរការងារកម្មករជាង២ពាន់នាក់រយៈពេល១ខែ ដោយលើកហេតុផលថា គ្មានអ្នកបញ្ជាទិញ។ នេះបើតាមមន្រ្តីមន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សុឃឿន។

កាលពីម្សិលមិញនេះ កម្មករជាង២ពាន់នាក់បម្រើការងារនៅរោងចក្រផលិតស្បែកជើង KINGMAKERS នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត បានផ្ទុះការតវ៉ា​ទាមទារទៅថៅកែរោងចក្របើកប្រាក់៥០ភាគរយ ខណៈថៅកែប្រកាសព្យួរការងារពួកគេរយៈពេល១ខែ។

ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កម្មករជាង២ពាន់នាក់បម្រើការងារនៅរោងចក្រផលិតស្បែកជើង KINGMAKERS នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត បានផ្ទុះការតវ៉ា​ទាមទារទៅថៅកែរោងចក្របើកប្រាក់៥០ភាគរយ ខណៈថៅកែប្រកាសព្យួរការងារពួកគេរយៈពេល១ខែ។ រូបភាព៖ ផ្ដល់ឲ្យ

អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងលោក អ៊ូ សុឃឿន ប្រាប់ វីអូឌី ថា ថៅកែរោងចក្របានរាយការណ៍ប្រាប់ទៅមន្ទីរការងារខេត្តថា ករណីរោងចក្រព្យួរការងារកម្មករនោះ ដោយសារតែគ្មានអ្នកបញ្ជាទិញ។

លោកបន្ថែមថា៖ «បើផ្អែកតាមការបង្ហាញរបស់ភាគីក្រុមហ៊ុនគាត់ថា ក្រុមហ៊ុនគាត់មិនមានការកម្មង់ទិញបន្តទៀតនៅក្នុងអំឡុង​ពេល១ខែហ្នឹង ដោយសារក្រុមហ៊ុនបាត់ភ្ញៀវធំរបស់គាត់១ហ្នឹង ដែលពីមុនធ្លាប់តែកម៉្មង់ទិញនៅក្រុមហ៊ុននៅស្រុកខ្មែរ ប៉ុន្តែនៅចុងក្រោយនេះគេបង្វែរការកម្ម៉ង់ទៅនៅក្រុមហ៊ុន KINGMAKERS មួយទៀតនៅប្រទេសវៀតណាមវិញ»

អគ្គលេខាធិការ​សម្ព័ន្ធសហជីពការងារឯករាជ្យ លោក លួស សេង ដែលប្រចាំការនៅក្រុងបាវិត​មានប្រសាសន៍ថា រយៈពេលព្យួរការងារកម្មករនេះភាគីពាក់ព័ន្ធ និងថៅកែរោងចក្រគួរតែសម្របសម្រួលផ្តល់ថវិកាដល់ក្រុមកម្មករឲ្យបានសមរម្យ ដោយលោកថា កម្មករខ្លះមានជីវភាពក្រីក្រ និងមួយទៀតត្រូវបង់រំលោះជូនធនាគារជាដើម។

លោកបន្ថែមថា៖ «តាមពិតទៅរោងចក្រដែលព្យួរការងារកម្មករនេះ គួរតែគិតគូរថវិកាឲ្យគាត់សមរម្យ ដើម្បីគាត់ដោះស្រាយជីវភាពជាប្រចាំថ្ងៃរបស់ពួកគាត់។ យើងដឹងហើយថា តាមផ្លូវច្បាប់ ពេលក្រុមហ៊ុនអត់ការងារធ្វើ មានសិទ្ធិព្យួរការងារកម្មករ ប៉ុន្តែគួរតែគិតពីជីវភាពរបស់កម្មករជាប្រចាំថ្ងៃផង ព្រោះបងប្អូនកម្មករយើងភាគច្រើនគាត់ជាប់បង់រំលោះជូនធនាគារអញ្ចឹងគួរតែជួយបន្ថែមឲ្យគាត់បន្តិចទៀតទៅ»

អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង លោក អ៊ូ សុឃឿន ឲ្យដឹងថា មន្ទីរការងារខេត្តបានខិតខំសម្របសម្រួលដោះស្រាយករណីថៅកែព្យួរការងារកម្មករដែរ ដោយថៅកែសម្រេចផ្តល់ថវិកាជូនកម្មករម្នាក់៣០ដុល្លារ ប៉ុន្តែក្រុមកម្មករមិនព្រមឡើយ។

អនុប្រធានមន្ទីរការងាររូបនេះបន្តថា ក្រោយពីសម្របសម្រួលមិនត្រូវគ្នា មន្ទីរការងារខេត្តកំពុងរៀបសុំណុំរឿងនេះបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយបន្តហើយ។

លោកបន្ថែមថា៖ «យើងនឹងដំណើរតាមផ្លូវច្បាប់ គឺយើងដាក់សុំណុំរឿងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីឲ្យគាត់សម្រេចសេចក្តីទៅ ថាតើការទាមទាររបស់បងប្អូនកម្មករហ្នឹងគួរសម្រេចឲ្យប៉ុន្មាន? អាហ្នឹងទុកលទ្ធភាព ខាងក្រុមប្រឹក្សារអាជ្ញាកណ្តាល ជាអ្នកសម្រេច។ នៅក្នុងច្បាប់ស្តីពីការងារបានកំណត់ថា និយោជកកាលណាមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរគាត់មានសិទ្ធិព្យួរការងារកម្មករមិនលើសពី២ខែ ហើយក្នុងអំឡុងពេលព្យួរហ្នឹង និយោជកមានកាតព្វកិច្ចបង់ប្រាក់ឈ្នួលឲ្យទៅកម្មករនិយោជិត ហើយកម្មករនិយោជិតមានកាតព្វកិច្ចបំពេញការងារ»

វីអូឌី បានព្យាយាមសុំការឆ្លើយបញ្ជាក់ពីភាគីរោងចក្រដែរជុំវិញករណីព្យួរការងារកម្មករនេះ ប៉ុន្តែពុំអាចទំនាក់ទំនងបានឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានព្រមានកាលពីថ្ងៃទី៩ ខែមករា ថា រោងចក្រប្រមាណ៨០០នឹងបិទទ្វារ បើសិនជាកម្មករនាំគ្នាធ្វើបាតុកម្មដើម្បីទាមទារឲ្យបើកប្រាក់អតីតភាពការងារ។ ប៉ុន្តែ ករណីថៅកែព្យួរការងារកម្មករដោយសារមិនមានអ្នកបញ្ជាទិញនេះ ជាករណីកើតឡើងលើកទី១ ក្នុងឆ្នាំ២០១៩។​​

មន្រ្តីមន្ទីរការងារខេត្តស្វាយរៀងឲ្យដឹងថា កាលពីម្សិលមិញកម្មករ២១៨០នាក់ បម្រើការងារនៅរោងចក្រផលិតស្បែកជើង KINGMAKERS ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ​មេន​ហាត​ធេ​ន ក្រុងបាវិត បានផ្ទុះការតវ៉ាមុខរោងចក្រ ដើម្បីទាមទារទៅថៅកែបើកលុយ៥០ភាគរយ​ ករណីព្យួរការងារពួកគេ១ខែ៕

ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កម្មករជាង២ពាន់នាក់បម្រើការងារនៅរោងចក្រផលិតស្បែកជើង KINGMAKERS នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត បានផ្ទុះការតវ៉ា​ទាមទារទៅថៅកែរោងចក្របើកប្រាក់៥០ភាគរយ ខណៈថៅកែប្រកាសព្យួរការងារពួកគេរយៈពេល១ខែ។ រូបភាព៖ ផ្ដល់ឲ្យ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ