លោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅចិន៤ថ្ងៃ

លោក ហ៊ុន សែន អញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់ ទៅចូលរួមពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ចាប់ពីថ្ងៃទី ១០ ដល់​ ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅចិនចំនួន៤ថ្ងៃចាប់ពីថ្ងៃអាទិត្យស្អែកនេះ ហើយគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួ​ន។

តាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីគឺលោកចាប់ផ្តើមចាកចេញពីកម្ពុជានៅថ្ងៃទី២០ស្អែកនេះ និងបញ្ចប់ទស្សនកិច្ចនៅថ្ងៃទី២៣ខែមករា។ លោកបញ្ជាក់ថា មានកិច្ចព្រមព្រៀងមួយចំនួនបានត្រៀមរួចហើយ សម្រាប់ចុះពេលទៅដល់ចិន។

លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីការទំនាក់ទំនងល្អ និងការជួយជ្រោមជ្រែងពីចិនដល់កម្ពុជា។​

លោក ហ៊ុន សែន៖ «មិត្តចិនមានទំនាក់ទំនងល្អដូចជាបងប្អូន និងបានជួយកម្ពុជាយើងយ៉ាងច្រើនចាប់តាំងពីជំនាន់សម្តេចតាមកទល់សព្វថ្ងៃនេះ។ កម្ពុជា សូមអរគុណមិត្តចិន ចំពោះការជួយជ្រោមជ្រែងទាំងឡាយ ដែលបានធ្វើអោយកម្ពុជារីកចម្រើនមកទល់សព្វថ្ងៃ។»

ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ចិនជាប្រទេសមួយដែលចេញមុខក្នុងការទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ខណៈសហរដ្ឋអាមេរិក និងអឺរ៉ុបចេញមុខមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ