ព្រះសង្ឃ២អង្គរងការបាញ់សម្លាប់នៅតំបន់អ៊ីស្លាមបះបោរភាគខាងត្បូងថៃ

ព្រះសង្ឃបិណ្ឌបាតនៅភាគខាងត្បូងនៃប្រទេសថៃ(រូបពីបាងកកប៉ុស្តិ៍)

របាយការណ៍សមត្ថកិច្ចឲ្យដឹងថា មានជនមិនស្គាល់មុខមួយក្រុមបានបាញ់សម្លាប់ព្រះសង្ឃ២អង្គ និង២អង្គទៀតរងរបួសនៅក្នុងខេត្តណារ៉ាត់ធីវ៉ាត់កាលពីយប់ថ្ងៃសុក្រម្សិលមិញ។​

អ្នកនាំពាក្យនគរបាលនៅខេត្តណារ៉ាត់ធីវ៉ាត់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ព្រះសង្គដែលសុគតនោះគឺមួយអង្គជាព្រះចៅអធិការវត្ត និងមួយអង្គទៀតជាគ្រូសូត្រ។ សមត្ថកិច្ចសង្ស័យថា មានមនុស្ស៦នាក់ចូលទៅបាញ់ប្រហារនេះ ប៉ុន្តែមិនទាន់កំណត់អត្តសញ្ញាណនៅឡើយទេ។​

តំបន់បះបោរនៅភាគខាងត្បូងនៃប្រទេសថៃនៅក្នុងខេត្តយ៉ាឡា ខេត្តណារ៉ាត់ធីវ៉ាត់ និងប៉ាតានី បានផ្ទុះអាវុធជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៤ ហើយរហូតដល់បច្ចុប្បន្ននេះ បណ្តាលឲ្យមនុស្សប្រមាណ៦៩០០នាក់ និងជាង១៣០០០នាក់រងរបួស។ គោលដៅនៃការវាយប្រហាររួមមានព្រះសង្ឃ គ្រូបង្រៀន និងមន្ត្រីរាជការ។​

ទោះយ៉ាងណាឃាតកម្មនេះ មិនទាន់មានការអះអាងថា តើក្រុមណាមួយជាមួយធ្វើដោយផ្ទាល់ ឬដោយប្រយោលនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ