ក្រសួងបរិស្ថានចេញវិធានការទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ

ភ្លើងឆេះព្រៃ (មាស មុនី)

ក្រសួងបរិស្ថាននៅថ្ងៃនេះបានចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ការពារធម្មជាតិ​ និងរបៀងអភិរក្សជីវៈចម្រុះដែលអាចកើតមានឡើងក្នុងរដូវប្រាំង។

យោងតាមសេចក្តីជូនដំណឹងក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថាភ្លើងឆេះព្រៃកើតមានជារៀងរាល់ឆ្នាំ ក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនានាក្នុងប្រទេសកម្ពុជា ។ ភ្លើងឆេះព្រៃកើតឡើងដោយសារការកាប់ឆ្ការដុតរានព្រៃធ្វើជាកម្មសិទ្ធដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការតាំងទីលំនៅថ្មី ការដុតព្រៃដើម្បីចាប់សត្វ និងការធ្វេសប្រហែសរបស់មនុស្ស ។

 ដើម្បីបង្កា និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្រសួងបរិស្ថាន បានណែនាំ អាជ្ញាធរមានសមត្ថកិច្ច សហគមន៍ និងអ្នកដែលពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់ ការកាប់ឆ្ការ ទន្ទ្រាន​ ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុងគោលបំណងផ្សេងទៀតដែលជាសកម្មភាពល្មើសច្បាប់ ។

រដ្ឋាភិបាល​កម្ពុជាកាល​ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានចេញសារាចរណែនាំឲ្យប្រជាពលរដ្ឋរក្សាទឹកសម្រាប់ប្រើប្រាស់ នារដូវប្រាំងដោយកម្ពុជា នឹងទទួលរងឥទ្ធិពលបាតុភូត អែល នីណូ (El Nino) ដែលធ្វើឲ្យមានសភាពក្តៅហួតហែង។ អាកាសធាតុក្ដៅនេះ នឹងធ្វើឲ្យព្រៃឈើនៅកម្ពុជា ងាយនឹងរងនូវបាតុភូតភ្លើងឆេះព្រៃ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ