រដ្ឋាភិបាល សម្រេចបង្កើតស្រុកថ្មីមួយទៀតក្នុងខេត្តកំពង់​ធំ​

រូបសំណាកដំរីជាន់ខ្លា នៅខេត្តកំពង់ធំ។ រូបភាព៖ popular.com.kh

រដ្ឋាភិបាល បានសម្រេចបង្កើតស្រុកថ្មី​មួយដោយ​បំបែកចេញពីស្រុកបារាយណ៍នៃខេត្តកំពង់​ធំ​ ដោយថាដើម្បី​សម្រួលដល់ការផ្តល់សេវានានាដល់ប្រជាពលរដ្ឋ។

យោងតាមអនុក្រឹត្យចេញកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩​ រដ្ឋាភិបាល​ បានសម្រេច​បង្កើតស្រុកមួយបន្ថែមទៀតក្នុង​ខេត្តកំពង់ធំ ដែលមានឈ្មោះថា ស្រុកតាំងគោក។

ប្រភពដដែល​ឲ្យដឹងថា ស្រុក​ថ្មី​នេះ មានឃុំចំនួន៨ កាត់ចេញ​ពីស្រុកស្រុកបារាយណ៍ ដែល​ឃុំ​ទាំងនោះ​ រួមមាន ឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទ្រៀល ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និងឃុំអណ្តូងពោធិ៍ ហើយ​កំណត់យកទីតាំងសាលាស្រុក នៅក្នុងឃុំសូយោង។

ខេត្តកំពង់ធំ មានស្រុកចំនួន៩ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្ក ស្រុកប្រាសាទសំបូរ ស្រុកសណ្ដាន ស្រុកសន្ទុក ស្រុកស្ទោង និងស្រុកដែលបង្កើតថ្មី គឺស្រុកតាំងគោក។

គួររំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ២០១៨កន្លងទៅ ក្រសួងមហាផ្ទៃបានស្នើទៅ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសិក្សាគម្រោងបង្កើតខេត្តថ្មីចំនួនពីរទៀតក្នុងភូមិសាស្ត្រខេត្តកណ្តាល ភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី តែត្រូវបានលោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន បដិសេធ ដោយលោកថា មានមន្រ្តីខិលខូចមួយចំនួនយកលេសបង្កើតខេត្តថ្មីក្នុងគោលបំណងបែងចែកការកាន់តំណែងថ្មីតែប៉ុណ្ណោះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ