​លោក ​ហ៊ុន​ ​សែន​ ព្រ​មានជាថ្មី​​ទប់​ស្កាត់​សង្គ្រាម​ ខណៈ​លោក​ ស​ម​ រង្ស៊ី​ ជំរុញ​ឲ្យ​ចូល​រួម​ប្តូរ​មេ​ដឹក​នាំ

លោក សម រង្ស៊ី និងលោក ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុក លោកម សម រង្ស៊ី)

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន​ សែន ដែលកាន់អំណាច៤០ឆ្នាំមកនះ បានផ្ញើសារគំរាមជាថ្មីទៀតថា ក្នុងតម្លៃ​ណាក៏ដោយ​ត្រូវ​ទប់​​ស្កាត់ឲ្យបាន កុំឲ្យកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលដូចពីអតីតកាល ខណៈអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អំពាវនាវឲ្យចូ​ល​​រួ​ម​ផ្លា​ស់​ប្តូរមេដឹកនាំ។

លោក ហ៊ុន​ សែន សរសេរលើរហ្វេសប៊ុករបស់លោកនៅថ្ងៃពុធម្សិលមិញថា ការដែលប្រទេសជាតិរីកចម្រើនរហូតបច្ចុប្បន្ន លោ​ក​​ថា បានពីការប្រឹងប្រែងនិង​ធ្វើ​ព​លីកម្មគ្រប់បែបយ៉ាង ក្រោយពីកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិល ។

លោ​កបានប្តេជ្ញាចិត្តថា៖ «នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនឲ្យកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ ទោះ​​បី​ក្នុង​រូប​ភា​ពណាក៏ដោយ»។

សារព្រមានជាថ្មីទៀតរបស់លោក​ ហ៊ុន សែន នេះ ធ្វើឡើងចំពេលដែល លោក សម រង្ស៊ី ប្រកាសម្តងហើយម្តង​ទៀតពីក្រៅ​ប្រ​​ទេ​ស​ម​កថា លោកនឹ​ង​វិ​​លចូ​ល​កម្ពុជា​វិញនៅឆ្នាំ​នេះ​ និងបានអំពាវនាវទៅ​ពលរ​​ដ្ឋឲ្យចូលរួមផ្លាស់ប្តូរមេដឹកនាំ។

លោកថា៖ «ការលះបង់គឺអាចប៉ះពាល់ដល់អាយុជីវិត។ ប៉ុន្តែ ខ្ញុំមិនចង់ឲ្យមានការបង្ហូរឈាមទេ។ មេទ័ពដែលពូកែជាងគេ គឺច្បាំង​ឈ្នះ​ដោយមិនចាំបាច់បង្ហូរឈាម។ យើងធ្វើម៉េចឲ្យកម្លាំងយើងពីក្រៅចូលទៅក្នុងស្រុកគឺផ្ទុះម៉ង។ ផ្ទុះដោយសន្តិវិធី ហើយខ្ញុំ​ទៅនេះ ខ្ញុំអ​ត់ឲ្យ​ ហ៊ុន សែន ចាប់ខ្ញុំទេបងប្អូន ខ្ញុំនឹងនាំពលរដ្ឋរាប់លាននាក់ទៅចាប់ ហ៊ុន សែន វិញ»។

​ការរិ​​យាល័យអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍ គំាទ្រទៅនឹងការប្តេ​ជ្ញាចិត្តរបស់លោក ហ៊ុន សែន។ សេចក្តីថ្លែងការណ៍ បានសរសរថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសាធារណៈ ជាកាត​ព្វកិ​​ច្ចរប​​ស់រា​ជ​រ​ដ្ឋា​​ភិបាល ក្នុ​ង​កិច្ច​ការពារមិនអនុញ្ញាតិឲ្យបុគ្គលឬក្រុមណាបៀតបៀនបានឡើយ។

លោ​ក ​ហ៊ុន ​សែន​ ក្នុង​ពិធី​ចុះជួ​ប​​កម្ម​ករ​នៅខេ​ត្ត​ក​ណ្តា​​ល​​​​ កា​​លពី​ថ្ងៃទី​២​៦ ខែ​ធ្នូ ​ឆ្នាំ​២០១៨​ បានគំ​រាម​ថា សមត្ថកិច្ចបាន​ត្រៀម​ខ្នោះ​ ស​​​ម្រា​ប់ស្វាគមន៍​ដំណើ​រវិ​លត្រ​ឡប់រ​បស់លោ​ក ​សម រង្ស៊ី​ ។

អ្នកវិភាគនយោបាយ លោក ​ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា សារនយោបាយឆ្លើយឆ្លងនេះ កំពុងជំរុញឲ្យបែកបាក់ជាតិ ដោយ​ថា ​លទ្ធ​ផលបោះឆ្នោត២០១៧ គណបក្សសង្គ្រោះជាតិ មានសំឡេងគាំទ្រជាង៣លាននាក់ដែរ។

អ្នកវិភាគរូបនេះ ព្រួយបារម្ភថា ស្ថានការនេះ នឹងរុញកម្ពុជាឲ្យរអិលធ្លាក់ក្នុង​ទណ្ឌក​ម្ម​​​អន្តរជាតិ បើគ្មានអ្វីប្រែប្រួល។​ លោ​កថា ​ពេ​ល​ក​ម្ពុជាជាប់ទណ្ឌកម្ម ​បញ្ហាមួយចំនួននៅក្នុងសង្គមនឹងកើតឡើង​ ដោយសារតែពេលនោះពលរដ្ឋភាគច្រើនអត់ការងារធ្វើ ឥស្ស​រជ​​ន​នយោ​បា​យ​​ខ្លះត្រូ​វ​គេបង្កកទ្រព្យសម្បត្តិ ក្រោមវិធានការរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

លោកថា៖ «អាចមានការបង្កកទ្រព្យសម្បត្តិ អាចមានការបិទទំនិញកាន់តែច្រើនឡើងដែលចូលទៅទីផ្សារអឺរ៉ុប។ អាហ្នឹង គេហៅថា មិនទាន់​ដល់ជាវិធានការទណ្ឌកម្មពាណិជ្ជកម្ម​​ទេ តែបើស្ថានការណ៍រុញដល់វិធានការពាណិជ្ជកម្ម កម្ពុជាពិបាករស់ហើយ»។

លោក ឯម​​​ សុវណ្ណារ៉ា រំឭកថា បើអ្នកនយោបាយខ្មែរ គិតពីប្រយោជន៍ជាតិ មិនគួរបន្តដើ​រ​លើផ្លូវបែបនេះទេ ហើយត្រូវ​ស្វែង​រកដំ​ណោះ​ស្រាយនយោបាយ ដើម្បីធានាពីដំណើរការប្រជាធិបតេយ្យ ដូចដែលសហគមន៍អន្តរជាតិចង់បាន។

សហភាពអឺរ៉ុប កំពុងដំណើរកា​រដកប្រ​ព័ន្ធធអនុ​គ្រោះ​ពន្ធ EBA ពីកម្ពុជាវិញ បើរដ្ឋាភិ​បា​​ល​​មិនស្តារស្ថានការណ៍ ដើម្បី​ធានា​ដល់កា​រ​បោះ​​ឆ្នោតឡើងវិញ តាមគន្លងប្រជាធិបតេយ្យ ដែលមានគណបក្សប្រឆាំងចូលរួមឡើងវិញនោះ។

 ករណីនេះ សហរដ្ឋអា​មេ​រិ​​កក៏ដូចគ្នា។ មហាអំណាចលោកសេរីមួយនេះ មិនទាន់​លុបចោលវិធានការដាក់ទ​ណ្ឌ​​កម្មទិ​​ដ្ឋា​ការដល់​មន្ត្រី​មួយចំនួនរបស់រដ្ឋាភិបាលនៅឡើយទេ ហើ​​​យក៏កំពុងពន្លឿនច្បាប់ពីរទៀត ដើម្បីឈានទៅបង្កកទ្រ​​ព្យ​ស​ម្ប​​ត្តិមន្ត្រីណា ដែលពួ​ក​​​​គេយ​​​ល់ថា បានចូលរួមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជានោះ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ