លោក ផៃ ស៊ីផាន ផ្តល់រង្វាន់ជាថ្នូររកឃើញអ្នកប្រើហ្វេសប៊ុកម្នាក់

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី (រូបកាលពីពេលកន្លងទៅ)

អ្នកនាំពាក្យរដ្ឋាភិបាលប្រកាសផ្តល់រង្វាន់ចំពោះអ្នកណាដែលរកឃើញឱពុកម្តាយ ឬ កន្លែងស្នាក់នៅរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដោយចោទថា ប្រមាថជីវិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ លោក ផៃ ស៊ីផាន បានចោទប្រកាន់អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ថារិទ្ធិ ប៊ុន (Tharith Bun) ថា បានប្រមាថជីវិតលោកនាយករដ្ឋមន្ត្រីជាសាធារណៈ។

លោក ផៃ ស៊ីផាន៖​ «សូមជួយ ផ្សព្វផ្សាយ និង ស្វែងរកឪពុកម្តាយបុរសរូបនេះ និង កន្លែងស្នាក់នៅរបស់វា ជូនរង្វាន់! ជាពិសេស អាជ្ញាធរ មេមុត ។ វាប្រមាថជិវិតសម្តេចតេជោជាសាធារណៈ។»

លោក ផៃ ស៊ីផាន មិនបានបញ្ជាក់ថា ការប្រមាថនោះធ្វើឡើងដោយរបៀបណា និងបានប្រើប្រាស់ពាក្យពេចន៍អ្វីខ្លះនោះទេ។​

នៅលើហ្វេសប៊ុកឈ្មោះថា រិទ្ធិ ប៊ុន នេះ បង្ហាញថា អ្នកប្រើប្រាស់កំពុងតែរស់នៅក្នុងទីក្រុងបាងកកប្រទេសថៃ។ នៅក្នុងខ្លឹមសារភាគច្រើន​ដែលហ្វេសប៊ុកនេះបានចែករំលែកគឺអំពើហិង្សាទាក់ទងជាមួយជម្លោះដីធ្លី និង សាររិះគន់លើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​។

វីអូឌី ព្យាយាមទំនាក់ទំនងទៅម្ចាស់គណនីហ្វេសប៊ុកនេះ ប៉ុន្តែមិនទាន់មានការឆ្លើយតបទេ។ ទោះយ៉ាងណាម្ចាស់ហ្វេសប៊ុកនេះ ក៏បានចូលផ្តល់មតិយោបល់ក្នុងហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន របៀបចំអកដូចជាសួរថា តើរង្វាន់បានប៉ុន្មាន?។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ