មេដឹកនាំគណបក្សកុម្មុយនីស្ដវៀតណាមនឹងមកបំពេញទស្សនិច្ចផ្លូវរដ្ឋនៅកម្ពុជានាសប្ដាហ៍ក្រោយនេះ។
យោងតាមលិខិតដែលផ្ញើជូនទៅគណៈអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្ដរជាតិ បានឲ្យដឹងថា អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក NGUYEN PHU TRONG នឹងដឹកនាំគណៈប្រតិភូវៀតណាមមកប្រទេសកម្ពុជា សម្រាប់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈខាងមុខ។
បើតាមលិខិត ដំណើរទស្សនកិច្ចនេះ ត្រូវបានប្ដូរកាលបរិច្ឆេទ ដែលដំបូងឡើយ មេដឹកនាំបក្សកុម្មុយនីស្ដវៀតណាមលោក NGUYEN PHU TRONG គ្រោងមកកម្ពុជានៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩៕