សហព័ន្ធ​សហជីព​កម្ពុជា​ស្នើ​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​ករណី​ស្លាប់​មន្ត្រី​របស់​ខ្លួន​

លោក រ៉ុង បញ្ញា មន្ត្រី​របស់​សហព័ន្ធសហជីពកម្ពុជា កាលពីពេលកន្លងទៅ។ រូបភាព៖ បណ្ដាញសង្គម

សហព័ន្ធសហជីពកម្ពុជា លើកឡើងថា ករណីស្លាប់លោក រ៉ុង បញ្ញា ដែល​ជាមន្ត្រី​របស់​សហព័ន្ធសហជីពកម្ពុជា គឺមានការសង្ស័យជាច្រើន ដោយថា អាចមិនមែនជាករណី​គ្រោះ​ថ្នាក់​ចរាចណ៍ធម្មតា។

ក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធសហជីពកម្ពុជានៅថ្ងៃនេះ បានស្នើឱ្យសមត្ថកិច្ច​ធ្វើការស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើលោក រ៉ុង បញ្ញា ឱ្យបានត្រឹមត្រូវ​និង​ហ្មត់ចត់​បំផុត ដោយថា ករណីនេះ មិនមែនជារឿងគ្រោះថ្នាក់ចរាចរណ៍ធម្មតាឡើយ។  

សេចក្តីថ្លែងការណ៍៖ «ក្រោយពេលក្រុមសហព័ន្ធសហជីពកម្ពុជា បានចុះ​ស៊ើបអង្កេតដល់ កន្លែង​កើតហេតុ​ផ្ទាល់​ និងសិក្សាលើរូបថតដដែលទទួលបាន ដោយរកឃើញថា មានចំណុច​គួរ​ឱ្យ​សង្ស័យជាច្រើន»។

លោក រ៉ុង បញ្ញា  ជាសកម្មជនសិទ្ធិការងារសកម្មមួយរូប ដែលជាមន្ត្រីសហព័ន្ធសហជីពកម្ពុជា និងជាអ្នកបានចូលរួម​ការងារសង្គមជាច្រើន។ លោក បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ ​ចរាចរណ៍មួយ កាលពីថ្ងៃទី ៩ ខែមីនា នៅចំណុចភូមិត្រពាំងស្តុកគ្រូ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ