នាយករដ្ឋមន្ត្រីណែនាំឲ្យមន្ត្រីថែរក្សាធនធានធម្មជាតិ​ដើម្បីទាក់ទាញភ្ញៀវទេសចរ

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ រូបភាព៖ FN

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ណែនាំឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងការពារធនធានធម្មជាតិ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។​

ក្នុងពិធីបុណ្យទន្លេនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីឲ្យទប់ស្កាត់ការបូបខ្សាច់ ការកាប់បំផ្លាញព្រៃឈើ និងការចោលកាកសំណល់ចូលក្នុងទន្លេជាដើម។​ លោកបន្តថា ការថែរក្សាបរិស្ថាន និងធនធានធម្មជាតិបានល្អអាចទាក់ទាញភ្ញៀវទេសចរ។​

លោក ហ៊ុន សែន៖« ទេសចរដែលមកពីប្រទេសក្រៅចូលចិត្តណាស់នៅក្នុងការទៅលេងកំសាន្តជាមួយនិងព្រៃព្រឹក្សា មើលបក្សាបក្សីនៅក្នុងប្រទេសរបស់យើង។​ មិនមែនតែភ្ញៀវទេសចរបរទេស៦លាន២សែននាក់ត្រូវការទេ ក៏ប៉ុន្តែសូម្បីតែភ្ញៀវទេសចរនៅក្នុងប្រទេសរបស់យើងជាង១១លាននាក់ក្នុងឆ្នាំកន្លងទៅ ក៏មានតម្រូវការក្នុងការទៅទស្សនាកន្លែងដែលមានព្រៃព្រឹក្សា បក្សាបក្សី ឬកន្លែងដែលមានត្រីនៅទីនោះ។​»

ក្នុងឱកាសនោះដើម្បីទាក់ទាញភ្ញៀវទេសចរ លោកនាយករដ្ឋមន្ត្រីក៏បានរំឭកឲ្យអាជីវករទាំងអស់ពង្រឹងជំនាញ ហើយកុំយកថ្លៃសេវាឬ ទំនិញរបស់ខ្លួនពីភ្ញៀវទេសចរខ្ពស់ហួសហេតុពេក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ