អង្គការ​សមាគម​ជិត​៧០​ ស្នើ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ការពារ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA

រូបភាព ទង់ជាតិកម្ពុជា ទង់ជាតិសហភាពអឺរ៉ុប រូបភាពកសិករប្រមូលស្រូវ និងរូបភាពតវ៉ារបស់កម្មករ។

អង្គការសមាគមជិត៧០ស្ថាប័ន ​អំពាវនាវទៅរដ្ឋាភិបាលឲ្យចាត់វិធានការ​យ៉ាងម៉ឺងមាត់ ក្នុង​ការ​ស្តារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ និងសិទ្ធិការងារ តាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីរក្សាទុកប្រព័ ន្ធអនុគ្រោះ​ពន្ធ​ EBA។

សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី១៩ ខែមីនានេះ អង្គការសមាគមទាំងនោះ លើកឡើងថា​ សហភាពអឺរ៉ុបបាន​សម្តែងការ​ព្រួយបា​រម្ភចំពោះការធ្លាក់​ចុះប្រជាធិ​បតេយ្យ និងសិទ្ធិមនុស្ស ដែល​រួមបញ្ចូល​ទាំង​ការ​បង្ក្រាប​គណបក្ស​ប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង​លំ​​​ហសង្គមស៊ីវិលក្នុងអំឡុង​ការបោះឆ្នោតសកល នាខែកក្កដា ឆ្នាំ២០១៨។

ក្រុមអង្គការសង្គមស៊ីវិលលើកឡើងទៀតថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សហភាពអឺរ៉ុប​បានប្រកា​សពីដំ​ណើរ​ការ​ឈានទៅព្យួរ EBA ពីកម្ពុជា ដោយបានពិនិត្យនិងវាយតម្លៃពីការបរាជ័យរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការ​បំ​ពេញ​កាត​ព្វកិច្ចក្រោមកិច្ចព្រៀមព្រៀង EBA និងការបន្តធ្លាក់ចុះពីស្ថានភាពសិទ្ធិនុស្សនៅកម្ពុជា។

ក្រុមអង្គការទាំងនោះ បានអំពាវ​នាវទៅរដ្ឋាភិបា​លឲ្យចាត់វិធានកា​រជាក់ស្តែ​ងនិងហ្មត់ចត់ ក្នុងការស្តារ ការពារ និង​បំ​​ពេ​ញលក្ខខណ្ឌសិទ្ធិមនុស្ស សិទ្ធិការងាររបស់សហភាពអឺរ៉ុប ក្នុងការ​​រក្សាទុក​ប្រ​ព័​​ន្ធ​​​​​អ​​​នុគ្រោះពន្ធអ្វីៗគ្រ​ប់យ៉ាងលើ​កលែ​ងតែអា​វុធ E​BA ដោយថា ដើម្បីធានាសុខុមាលភាព និងជីវភាពរស់​នៅរបស់​ប្រជា​ពល​រដ្ឋ ។

ក្រុមអង្គការទាំងនោះបានអះអាងថា កា​របាត់បង់ EBA នឹង​ជះឥទ្ធិ​ពលអវិជ្ជមាន​ដោយផ្ទាល់ និ​ងប្រយោ​លដល់​ជីវ​ភាពរស់នៅ និងសុខមាលភាពរបស់ពលរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជាទាំងមូល៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ