ជប៉ុន​ផ្តល់​ជំនួយ​ជិត​៣​លាន​ដុល្លារ​សម្រាប់​បង្ការ​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​

«ពិធីចុះហត្ថលេខាលើលិខិតប្តូរសារអំពីជំនួយឥតសំណងរបស់ជប៉ុន» នៅថ្ងៃទី៦ ខែមីនា លិខិតប្តូរសារអំពីជំនួយឥតសំណងសម្រាប់ “គម្រោងគាំទ្រការរស់នៅក្នុងបរិស្ថានឲ្យប្រសើរឡើង និងកសាងសមត្ថភាពសម្រាប់ការពារគ្រោះមហន្តរាយនៅកម្ពុជា” ត្រូវបានចុះហត្ថលេខាដោយ ឯកអគ្គរាជទូត ហូរីណូអ៊ុជិ និង លោក សុខ វណ្ណា ប្រធានកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ ប្រចាំកម្ពុជា ក្រោមវត្តមានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាសាក្សី។ រូបភាព៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា

ជប៉ុនប្រកាសផ្តល់ជំនួយឥតសំណងជិត៣លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះមហន្តរាយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីស្បៀងអាហារពិភពលោក នៃអង្គកាសហប្រជាជាតិ កាលពីម្សិលមិញ គឺរដ្ឋាភិបាលជប៉ុនគ្រោងនឹងចុះហត្ថលេខាផ្តល់ជំនួយ ដើម្បីកែលម្អបរិស្ថានរស់នៅ ជាពិសេសគ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។

ប្រភពដដែលបានឲ្យដឹងទៀតថា កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នេះ ដែលជប៉ុននឹងផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ២លាន៧សែនដុល្លារដល់កម្ពុជា ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩​ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ ជប៉ុនបានផ្ដល់ជំនួយដល់កម្ពុជា ក្នុងនោះមានជំនួយឥណទាន និងហរិញ្ញប្បទានឥតសំណងសរុបជាង៤០លានដុល្លារ ដើម្បីអនុវត្តគម្រោងពីរ គឺការពង្រឹងប្រព័ន្ធផ្គត់ផ្គង់ទឹក និងអគ្គិសនី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ