អាមេរិកផ្តល់ជំនួយ២១លានដុល្លារសម្រាប់ការពារព្រៃឡង់

ទីស្នាក់ការ ដែនជម្រកសត្វព្រៃ ព្រៃឡង់ (រូបភាព៖ បណ្ដាញសង្គម)


សហរដ្ឋអាមេរិកផ្តល់ថវិកាចំនួន២១លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តន៍គម្រោងការពារធនធានធម្មជាតិនៅតំបន់ព្រៃឡង់ស្ថិតនៅក្នុងខេត្តចំនួន​៤។​

កាលពីថ្ងៃទី២១ខែមីនា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានជួបជាមួយស្ថាប័នពាក់ព័ន្ធអនុវត្តន៍គម្រោងការពារធនធានធម្មជាតិនៅតំបន់ព្រៃឡង់នេះ។​លោក វេង សាខុន​ បានអរគុណអាមេរិក​ ហើយចាត់ទុកថា គម្រោងនេះពិតជាមានសារសំខាន់។​

ហ្វេសប៊ុកលោក វេង សាខុន៖«ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយ: អង្គការ USAID ដែលបានជួយគាំទ្រផ្តល់ថវិកាសម្រាប់យកមកអនុវត្តគម្រោងខាងលើ និងថ្លែង អំណរគុណផងដែរជូនចំពោះក្រុមការងារដែលបានផ្តួចផ្តើមជាគំនិតលើកសំណើ និងរៀបចំគម្រោងដ៏មានសារ:ប្រយោជន៍សម្រាប់អភិវឌ្ឍ និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ដែលមានសក្តានុពលផ្នែកធនធានធម្មជាតិ។»


លោកស្រីបណ្ឌិត សាន អីលី នាយកគម្រោងសុវត្ថិភាពស្បៀង និងបរិស្ថាន និង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់កម្ពុជា ជួបគ្នាកាលពីថ្ងៃទី២១ខែមីនាឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក វេង សាខុន)

ព្រៃឡង់បានគ្របដណ្តប់លើខេត្តចំនួន ៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ២១លានដុល្លារ សម្រាប់រយ:ពេល ៥ឆ្នាំដែលអនុវត្តដោយ Tetra Tech អង្គការសមាគមន៍អភិរក្សសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ រួមជាមួយការចូលរួមសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ