សាច់ញាតិជនរងគ្រោះរំឭកខួប២២ឆ្នាំនៃការគប់គ្រាប់បែកមុខរដ្ឋសភា

រូបថតអ្នកស្លាប់ក្នុងព្រឹត្តិការណ៍កប់គ្រាប់បែកចូលហ្វូងបាតុករកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧។ ដាក់តាំងនៅចេតិយ៍នៅកន្លែងកើតហេតុក្នុងពិធីរំឭកខួបធ្វើឡើងនៅថ្ងៃទី៣០ខែមីនាឆ្នាំ២០១៩(រូបដោយ ជន ចាន់រ៉ែន)

សាច់ញាតិជនរងគ្រោះជួបជុំគ្នារៀបចំពិធីរំឭកខួប២២ឆ្នាំនៃព្រឹត្តិការណ៍កប់គ្រាប់បែកចូលកន្លែងអ្នកតវ៉ានៅមុខរដ្ឋសភាកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧។​

នៅព្រឹកនេះ ក្រៅពីសាច់ញាតិក៏មានសកម្មជនសិទ្ធិមនុស្ស និងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចូលរួមផងដែរ។​

ព្រឹត្តិការណ៍កប់គ្រាប់បែកចូលកន្លែងបាតុករប្រមូលផ្តុំនៅមុខរដ្ឋសភាកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧ បានបណ្តាលឲ្យមានអ្នកស្លាប់១៦នាក់ និង របួសជាង២០០នាក់។​

សមត្ថកិច្ចមិនទាន់ចាប់ខ្លួនអ្នកណាម្នាក់ឲ្យទទួលខុសត្រូវចំពោះករណីនេះនៅឡើយ ដោយរដ្ឋាភិបាលអំពាវនាវឲ្យអ្នកមានភស្តុតាងប្រគល់ឲ្យតុលាការ។ ទោះយ៉ាងណារបាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក(FBI)បង្ហាញថា លោក ហ៊ីង ប៊ុនហៀង និង លោក ហ៊ុយ ពិសិដ្ឋជាប្រធាន និងអនុប្រធានកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍នេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ