សមត្ថកិច្ច​ឃាត់​ខ្លួន​បុរស​ម្នាក់​ករណី​លួច​​​គណនី​​ហ្វេសប៊ុក​អ្នកដទៃ​ និង​ប្រើ​​បង្ហោះ​រូប​អាក្រាត​

ជនសង្ស័យឈ្មោះ លី សុខផេង ពាក់ព័ន្ធនឹងករណី លួចកាន់កាប់គណនីហ្វេសប៊ុកអ្នកដទៃដោយគ្មានការអនុញ្ញាត និងបានបង្ហោះរូបភាពអាក្រាត បរិហាកេរ្តិ៍ម្ចាស់គណនីហ្វេសប៊ុក។ រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

សមត្ថកិច្ច បានចាប់​ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីលួចកាន់កាប់គណនី​ហ្វេសបុកអ្នកដទៃដោយគ្មានការអនុញ្ញាត និងបង្ហោះរូបភាពអាក្រាតបរិហាកេរ្តិ៍ម្ចាស់គណនីហ្វេសប៊ុកនោះ​។

យោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ លី សុខផេង ពាក់ព័ន្ធនឹងករណីលួចកាន់កាប់គណនេយ្យហ្វេសប៊ុកអ្នកដទៃដោយគ្មានការអនុញ្ញាត និងបានបង្ហោះរូបភាពអាក្រាតបរិហាកេរ្តិ៍ម្ចាស់គណនី​ហ្វេសប៊ុក។

ប្រភពដដែលឲ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជូនសំណុំរឿង និងជនល្មើសទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ យុវជនម្នាក់ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន ក្រោយពីបានបង្ហោះព័ត៌មានមិនពិតនៅក្នុងបណ្តាញ​សង្គម ​You Tube៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ