ក្រសួងសុខាភិបាល ប្រាប់​ពលរដ្ឋឲ្យ​មានការប្រុងប្រយ័ត្នក្នុងការទទួលទានដើម្បីបញ្ចៀសការពុលអាហារ​

បន្លែដែលដាក់លក់នៅលើទីផ្សារ

​ក្រសួងសុខាភិបាល អំពាវ​នាវ​ទៅប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពដោយបរិភោគ​អាហារដោយប្រុង​ប្រយ័ត្ន​ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បី​បង្កាករណី​ពុលអាហារ និងពុលស្រា។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៥ ខែមេសា ក្រសួងសុខាភិបាល បានប្រាប់ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងការទទួលទានអាហារ ដោយថា ត្រូវប្រើប្រាស់អាហារស្អាត ទឹកស្អាត បន្លែស្អាត និងកុំប្រើប្រាស់គ្រឿងស្រវឹងក្នុងអំឡុងបុណ្យចូលឆ្នាំ ដើម្បីចៀស​សវាងកើតមានបញ្ហាគ្រោះថ្នាក់ផ្សេងៗ។

ក្រសួងសុខាភិបាល បានណែនាំទៀតថា ប្រសិនបើមានការសង្ស័យថា មានការពុលអាហារ ដូចជា ឈឺក្បាល ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ និងពិបាកដកដង្ហើម ជាដើម​ ត្រូវស្វែងរកការពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់។

បើតាម​សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាល នៅឆ្នាំ២០១៨ មានករណីពុលអាហារចំនួន១៩លើក ហើយមានមនុស្សពុលសរុប៨៥២នាក់ ក្នុងនោះមានអ្នកស្លាប់១៣នាក់។ ចំណែក​ករណី​ពុលស្រាមាន​ចំនួន៥លើក ដែលមានអ្នកពុល២០៦នាក់ ក្នុងនោះមានអ្នកស្លាប់១២នាក់ ខណៈនៅឆ្នាំ២០១៩ គិតត្រឹមខែមីនានេះ មានករណីពុលអាហារសរុបចំនួន៦លើក មានមនុស្សពុល២៤៦នាក់ ក្នុងនោះមានអ្នកស្លាប់២នាក់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ