ភ្លៀងនឹងធ្លាក់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំ

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងអំឡុងពេលចូលឆ្នាំដោយសារទទួលរងឥទ្ធិពលនៃសម្ពាធទាបដែលកើតពីសមុទ្រចិនខាងត្បូង។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅបង្គួរស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ ដល់ទី១៧ ខែមេសា ដោយសារឥទ្ធិពលពីសមុទ្រចិនខាងត្បូង។

ដោយឡែកថ្ងៃទី១០ និង១១ ខែមេសា ជ្រលងសម្ពាធទាបមានលក្ខណៈចុះខ្សោយដែលបណ្ដាលឲ្យបរិមាណទឹកភ្លៀងអាចមានក្នុងកម្រិតតិចតួច ហើយសីតុណ្ហភាពក៏មានការហក់ឡើងពី ៣៦ ដល់៣៩អង្សា។

ក្រសួងធនធានទឹកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ ព្រមទាំងរក្សាទឹកទុកព្រោះកម្ដៅ និងរំហួតខ្ពស់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ