លោក កឹម សុខា​ បួងសួងទេវតាឆ្នាំថ្មីសម្អាតចិត្តអ្នកនយោបាយ

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (រូបពីហ្វេសប៊ុក លោក កឹម សុខា)

លោក កឹម សុខា បូងសួងសុំឱ្យទេវតាឆ្នាំថ្មី សម្អាតចិត្តមនុស្សពិសេសអ្នកនយោបាយឱ្យឈប់ជេរប្រមាថ គំរាមកំហែង និងមួលបង្កាច់ជាដើម។​

សារសរសេរលើហ្វេសប៊ុកលោក កឹម សុខា នៅថ្ងៃនេះ បួងសួងឱ្យខ្មែររួមរស់ជាមួយគ្នាឱ្យបានសុខ និងសម្អាតចិត្តមនុស្ស។​

លោក កឹម សុខា៖ «សូមឲ្យកំចាត់ចេញពីកាយ វាចា ចិត្តរបស់មនុស្ស ជាពិសេសអ្នកនយោបាយខ្មែរ នូវអកុសលធម៌ទាំងឡាយ(លោភៈ ទោសៈ មោហៈ)ដូចជា ការលោភលន់គ្មានព្រំដែន ការរំលោភបំពាន ការគំរាមកំហែង អំពើហិង្សា ការមួលបង្កាច់ចោទប្រកាន់ ការលាបពណ៌ ការជេរប្រមាថ ការគំគួនសងសឹកគ្នា ដែលជាមូលហេតុនាំឲ្យមានការឈឺចាប់ ការបែកបាក់ក្នុងសង្គមជាតិ និងនាំឲ្យអាប់ឱននូវតម្លៃពូជសាសន៍ តម្លៃនៃអ្នកដឹកនាំ ជាពិសេសកិត្យានុភាពជាតិ។»

លោក កឹម សុខា ក៏បានបួងសួងឱ្យឆ្នាំនេះក្លាយជាឆ្នាំសិរីសួស្តី ដែលខ្មែរទាំងអស់ងាកមករកដំណោះស្រាយរួមគ្នាវិញ។​

លោក កឹម សុខា​អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវលោក ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនទាំងយប់កាលពីដើមខែកញ្ញាឆ្នាំ២០១៧ ដោយចោទថា ក្បត់ជាតិ។​ បច្ចុប្បន្នលោក កឹម សុខា នៅស្ថិតនៅក្នុងការឃុំខ្លួនក្នុងផ្ទះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ