បុរសជនជាតិអាមេរិក​ប្រឈមទោសប្រហារជីវិតនៅថៃ

សមត្ថកិច្ចថៃកំពុងស្វែងរកចាប់ខ្លួនបុរសជនជាតិអាមេរិក និងមិត្តស្រី ដោយចោទថា បានសាងសង់ផ្ទះនៅលើទឹកសមុទ្របណ្តាលឲ្យប៉ះពាល់ដល់ដែនអធិបតេយ្យភាពរបស់ជាតិ ហើយថា អ្នកទាំងពីរនេះប្រឈមទោសប្រហារជីវិត។

បុរសជនជាតិអាមេរិករូបនោះឈ្មោះ ចាដ អែលវ៉តតួស្គី(Chad Elwartowski) និងមិត្តស្រីលោកឈ្មោះសើព្រានី ថេពដេត(Supranee Thepdet)​ កំពុងគេចខ្លួនចេញពីការតាមចាប់របស់សមត្ថកិច្ចថៃ។​ នេះបើតាមសារព័ត៌មានBBC។

អ្នកទាំងពីរបានសាងសង់ផ្ទះនៅលើទឹកសមុទ្របណ្តោះអាសន្ន( Seesteading ) មានកម្ពស់២០ម៉ែត្រ ស្ថិតនៅទីតាំងប្រមាណ១២ម៉ាយ (១៩គីឡូម៉ែត្រ)ពីកោះហ្វូកេត។ ប៉ុន្តែបុរសជនជាតិអាមេរិករូបនេះអះអាងថា ផ្ទះនេះសាងសង់នៅចម្ងាយ១៣ម៉ាយ(២១គីឡូម៉ែត្រ) ពីកោះហ្វូកេត ដែលលោកថា ចម្ងាយនេះស្ថិតនៅលើលំហសមុទ្រអន្តរជាតិ មិនស្ថិតនៅក្រោមដែនអធិបតេយ្យរបស់ថៃនោះទេ។​

ទាហានជើងទឹករបស់ថៃបានរកឃើញផ្ទះនៅក្នុងសមុទ្រនេះ ប៉ុន្តែមិនមានអ្នកណាម្នាក់នៅលើនោះទេ។​ ទាហានទាំងនេះចាត់ទុកថា ការកសាងឡើងដោយខុសច្បាប់ហើយធ្វើឲ្យប៉ះពាល់ដល់ដែនអធិបតេយ្យភាពរបស់ថៃ។​

លោក ចាដ អែលវ៉តតួស្គី(Chad Elwartowski) ជាអតីតអ្នកធ្វើការជាវិស្វករ software ជាមួយកងទ័ពអាមេរិក​ ក្រោយមកក្លាយជាអ្នកបោះទុនជាមួយក្រុមហ៊ុន Bitcoin។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ