ម៉ាឡេស៊ី​ត្រៀម​ខ្លួន​​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ត​នៅ​វៀតណាម​​

វៀតណាមផលិតរថយន្ត VinFast ដើម្បីសាកល្បងគុណភាពនិងសុវត្ថិភាព។ រូបភាព៖ វេបសាយបរទេស

ម៉ាឡេស៊ី បញ្ជាក់ថាទីផ្សារវៀតណាម​កំពុងមានភាពទាក់ទាញក្នុងការផលិតគ្រឿងបន្លាស់រថយន្ត ហើយថា អ្នកវិនិយោគរបស់ម៉ាឡេស៊ីកំពុងតែចរចាស្វែងរកការបើករោងចក្រផលិតនៅក្នុងប្រទេសវៀតណាម​។​

ឯកអគ្គរាជទូតរបស់ម៉ាឡេស៊ីប្រចាំនៅវៀតណាម ​លោក ដាតូ ម៉ូដ ហ្សាមរ៉ូនី ខាលីត (Dato Mohd Zamruni Khalid) ថ្លែងនៅក្នុងសិក្ខាសាលាមួយនៅក្នុងទីក្រុងហាណូយកាលពីម្សិលមិញថា ដំណើរការផលិតគ្រឿងបន្លាស់រថយន្តគឺជាឱកាសល្អមួយសម្រាប់រដ្ឋាភិបាលម៉ាឡេស៊ី និងរដ្ឋាភិបាលវៀតណាម។​ នេះបើតាមសារព័ត៌មានVietnam News។​

លោកបន្តថា សហគ្រាសរបស់ម៉ាឡេស៊ីចំនួន​១៥ បានចូលរួមក្នុងសិក្ខានៅក្នុងទីក្រុងហាណូយនេះ ហើយកំពុងតែសិក្សាស្វែងរកឱកាសបង្កើតរោងចក្រនៅទីនោះ។​

អនុប្រធានសភាពាណិជ្ជកម្មរបស់វៀតណាម​ លោក ហ៊ូង ហ្គ្រាំងផុង (Hoang Quang Phong)​ បង្ហាញការជឿជាក់ថា ប្រទេសទាំងពីរគួរតែចាប់យកឱកាសល្អនេះ​ ដើម្បីអភិវឌ្ឍ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើការផលិតគ្រឿងបន្លាស់រថយន្តនេះ។​

​លោក ហ៊ូង ហ្គ្រាំងផុង​ បញ្ជាក់ថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានលើទំនិញ ល្ អ(ATIGA) វៀតណាម​នឹងប្តេជ្ញាធ្វើខ្លួនឱ្យក្លាយជាគោលដៅសម្រាប់ឧស្សាហកម្មផលិតគ្រឿងបន្លាស់រថយន្តសម្រាប់ប្រទេសនានា រួមទាំងម៉ាឡេស៊ីផងដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ