ខ្យល់​កន្ទ្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជិត​២០​ខ្នង​

វេលាល្ងាច ថៃ្ងទី១៩ ខែមេសា ឆ្នាំ២០១៩ នៅឃុំទាំងអស់ ក្នុងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល មានភ្លៀងកក់ខែ ១ មេ លាយឡំទៅដោយ ផ្គរ និងខ្យល់កន្រ្ទាក់ ដែលបណ្ដាល ឲ្យរបើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋ នៅឃុំរលាំងកែនចំនួន ១១ខ្នង ដែលធ្វើអំពីឈើ ប្រក់ស័ង្កសី និងក្បឿង តែមិនបណ្ដាលឲ្យរងគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស ឬ សត្វពាហនះឡើយ។ រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក

របាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា នៅថ្ងៃទី១៩ ខែមេសាម្សិលមិញ នៅតាមបណ្តាខេត្តមួយចំនួនមានភ្លៀងខ្លះៗលាយឡំជាមួយខ្យល់កន្ទ្រាក់ ហើយបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជិត២០ខ្នង។​

របាយការណ៍បង្ហាញថា នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខ្យល់ធ្វើឲ្យខូចផ្ទះប្រជាពលរដ្ឋអស់១១ខ្នង។​ ចំណែកនៅពោធិ៍សាត់៥ខ្នង ព្រៃវែង២ខ្នង រួមទាំងនៅខេត្តកំពង់ស្ពឺ ខូចខាតផ្ទះអស់មួយចំនួនទៀត។​​

របាយការណ៍ក៏បញ្ជាក់ទៀតថា នៅតាមបណ្តាលខេត្តមួយចំនួនក៏មានភ្លៀងធ្លាក់ខ្លះដែរពីកម្រិតតិចទៅកម្រិតមធ្យម។​

កាលពីថ្ងៃទី១៨ ខែមេសា ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឲ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខ្យល់កន្ទ្រាក់ និងផ្គររន្ទះចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខណៈកម្រិតកើនឡើងទាបបំផុតពី៣៧ ទៅ៤០អង្សា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ