វៀតណាមចាប់បានគ្រឿងញៀនជាង១តោន

គ្រឿងញៀនដែលសមត្ថកិច្ចវៀតណាមចាប់បាន កាលពីថ្ងៃទី១២ខែមេសា ឆ្នាំ២០១៩(រូបពី AFP)

សមត្ថកិច្ចវៀតណាម​ចាប់បានគ្រឿងញៀន​ជាង១តោន ដែលប៉ុនប៉ងនាំចូលក្នុងប្រទេសនេះ តាមរយៈបុរសជនជាតិតៃវ៉ាន់២នាក់ និងជនជាតិវៀតណាម​ម្នាក់។​

សមត្ថកិច្ចចាប់បានគ្រឿងញៀននេះ ដែលបង្កប់ក្នុងឧបករណ៍បំពងសំឡេង (Loudspeakhers) ចំនួន​១០៣ ស្មើនឹង១១១0គីឡូក្រាម ជាប្រភេទមេតំហ្វេតាមីន ប៉ុនប៉ងដឹកចូលទីក្រុងហាណូយ។​ គ្រឿងញៀនទាំងនេះដឹកជញ្ជូនតាមរថយន្តបើកបរដោយជនជាតិតៃវ៉ាន់ពីរនាក់ សមត្ថកិច្ចសង្ស័យជាទំនិញខុសច្បាប់ ហើយអ្នកបើកបរមិនមានឯកសារ ទើបត្រួតពិនិត្យរកឃើញថា មានគ្រឿងញៀន។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​AFP។​

សមត្ថកិច្ចវៀតណាម​បានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ គឺជនជាតិតៃវ៉ានពីរនាក់ និងវៀតណាមម្នាក់ ហើយបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត។

ភាគច្រើនគ្រឿងញៀនដែលលួចនាំចូលទៅវៀតណាម ​គឺមានប្រភពពីតំបន់ត្រីកោណមាស ជាតំបន់ព្រំដែនប្រសព្វគ្នារវាងប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា។​

វៀតណាម គឺជាប្រទេសដែលមានច្បាប់តឹងរ៉ឹងចំពោះគ្រឿងញៀន គឺបើរកឃើញអ្នករត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន៦០០ក្រាម ឬប្រភេទមេតំហ្វេតាមីន២គីឡូកន្លះ នឹងត្រូវកាត់ទោសប្រហារជីវិត។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ