លោក ហ៊ុន ម៉ាណែត សង្ឃឹមថាខេត្តព្រះសីហនុនឹងប្រែមុខមាត់ថ្មីបន្ថែមទៀត

លោក ហ៊ុន ម៉ាណែត ចូលរួមសម្ពោធសមិទ្ធផលក្នុងវត្តមួយនៅខេត្តព្រះសីហនុ ថ្ងៃទី២០ខែមេសា ឆ្នាំ២០១៩ (រូបពីក្រសួងព័ត៌មាន)

លោក ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តព្រះសីហនុកំពុងតែមានការរីកចម្រើនគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ និងអគារនានា ហើយសង្ឃឹមថា ខេត្តនេះនឹងប្រែមុខមាត់ថ្មីបន្ថែមទៀតនៅពេលខាងមុខ។​

នៅព្រឹកថ្ងៃទី២០ ខែមេសា នេះលោក ហ៊ុន ម៉ាណែត កូនប្រុស លោក ហ៊ុន សែន បានទៅសម្ពោធសមិទ្ធផលនៅក្នុងវត្តពោធិ៍អណ្តែត ស្ថិតនៅក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់។ ក្នុងឱកាសនោះ លោកក៏បានលើកឡើងថា ខេត្តនេះកំពុងតែរីកចម្រើនយ៉ាងគំហុក ដែលមានសំណង់ អគារពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ កំពុងរីកដុះដាលនៅមាត់សមុទ្រ។ នេះបើតាមគេហទំព័ររបស់ក្រសួងព័ត៌មាន។​

លោក ហ៊ុន​​ ម៉ាណែត បង្ហាញការជឿជាក់ទៀតថា ខេត្តនេះ នឹងប្រែមុខមាត់ថ្មីបន្ថែមទៀត នៅពេលខាងមុខ។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ