លោក សម រង្ស៊ី បបួលពលរដ្ឋខ្មែរនៅកូរ៉េមកកម្ពុជាជាមួយលោក​

លោក សម រង្ស៊ី នៅក្នុងប្រទេសកូរ៉េ ពេលបាតុកម្មថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ (រូបពីហ្វេសប៊ុក លោក សម រង្ស៊ី)​

លោក សម រង្ស៊ី បបួលប្រជាពលរដ្ឋខ្មែរកំពុងរស់នៅកូរ៉េខាងត្បូងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញជាមួយលោក ប៉ុន្តែ មិនទាន់បញ្ជាក់ពេលវេលាច្បាស់លាស់នោះទេ។​

នៅក្នុងពិធីបាតុកម្មភ្លើងទៀននៅប្រទេសកូរ៉េនៅថ្ងៃនេះ លោក សម រង្ស៊ី បានលើកឡើងពីកំហុសនានារបស់លោក ហ៊ុន សែន ក្នុងការដឹកនាំរដ្ឋាភិបាលថា ធ្វើឱ្យបាត់បង់ប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្សដែលអាចនាំកម្ពុជាទៅរកផ្លូវគ្រោះថ្នាក់។​

លោក សម រង្ស៊ី ក៏បានប្តេជ្ញាវិលត្រឡប់ចូលកម្ពុជាវិញ ដើម្បីប្រឈមមុខជាមួយលោក ហ៊ុន សែន ។ ពេលដែលលោកសួរពលរដ្ឋខ្មែរនៅកន្លែងជួបជុំនោះថា ព្រមចូលកម្ពុជាជាមួយលោកទេ? សំឡេងស្រែកកងរំពងថា ព្រម។ ប៉ុន្តែ លោក មិនទាន់បញ្ជាក់ពេលវេលាច្បាស់លាស់នោះទេ។

ទោះយ៉ាងណា លោក ហ៊ុន សែន ក៏ធ្លាប់បានព្រមានជាញឹកញាប់ដែរថា បើលោក សម រង្ស៊ី ចូលកម្ពុជាពេលណា លោកនឹងបញ្ជាឱ្យដាក់ខ្នោះលោក សម រង្ស៊ី ភ្លាម។ លោក ហ៊ុន សែន ក៏អំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតកុំឱ្យពាក់ព័ន្ធការវិលត្រឡប់វិញរបស់លោក សម រង្ស៊ី ដែលអាចប្រឈមមានទោសដែរ។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ