UNDP៖ សីតុណ្ហភាព​នឹង​កើន​ឡើង​៣​អង្សា​បន្ថែម​នៅ​ឆ្នាំ​២០៥០​

ផ្ទៃដីបែកក្រហែងដោយសារកម្ដៅឡើងខ្លាំងពេក។ រូបភាព៖ ហ្វេសប៊ុក UNDP Cambodia

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ​ (UNDP) បង្ហាញរបាយការណ៍ដោយបញ្ជាក់ថា បើមិនមានវិធានការណាមួយទប់ស្កាត់នោះទេ សីតុណ្ហភាពនឹងបន្តឡើង៣អង្សាបន្ថែមទៀត គិតត្រឹមឆ្នាំ២០៥០។​

ទំព័រហ្វេសប៊ុករបស់ UNDP ប្រចាំកម្ពុជាបានលើកឡើងថា បើមិនមានការទប់ស្កាត់ទេ នៅឆ្នាំ២០៣០ សីតុណ្ហភាពពិភពលោកកើនឡើង១,៥អង្សា ហើយនៅឆ្នាំ២០៥០ កើនឡើងថែម៣អង្សា។​

ទីប្រឹក្សាគម្រោងថ្នាក់ជាតិរបស់ UNDP លោក សួស ពិនរក្ស ថ្លែងក្នុងកម្មវិធី 8 Minute Talk របស់ វី.អូ.ឌី ថា បញ្ហាឡើងកម្តៅ គឺជាបញ្ហាសកលលោក។ ប៉ុន្តែ លោកថា តំបន់ដែលមានព្រៃឈើច្រើនការពារនឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងពីកម្តៅ​។​

កាលពីថ្ងៃទី២២ ខែមេសា កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយមរបស់កម្ពុជាបានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នដោយសារកម្តៅបន្តឡើងពី៤០ ទៅ៤១អង្សា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ