លោក ហ៊ុន សែន ស្នើចិនបង្កើនការទិញកសិផលពីកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងបទបញ្ញាតិទីផ្សារ លោក Qin Yizhi នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើចិនឱ្យបង្កើនទិញកសិផល ស្របពេលដែលត្រៀមទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។​

នៅក្នុងជំនួបជាមួយលោក Qin Yizhi អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងបទបញ្ញត្តិទីផ្សារនៃប្រទេសចិនកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យភាគីចិនទិញផលិតផលកសិកម្មពីកម្ពុជាឱ្យបានកាន់តែច្រើន។​

ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឱ្យអ្នកវិនិយោគចិនបង្កើនការវិនិយោគនៅកម្ពុជាបន្ថែមទៀតដោយទុកចិត្តស្ថានភាពក្រោមការដឹកនាំរបស់លោក។​

តាមគម្រោងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា។ ក្នុងដំណើរទស្សនកិច្ចនេះនឹងមានការចុះកិច្ចព្រមព្រៀងមួយចំនួនផង។​

កាលពីឆ្នាំ២០១៨ ចិនសន្យាទិញអង្ករពីកម្ពុជាចំនួន៣០ម៉ឺនតោន ប៉ុន្តែ កម្ពុជានាំអង្ករទៅលក់ឱ្យចិនបានតែ១៧ម៉ឺនតោន។ ចំណែកឆ្នាំ២០១៩នេះ ចិនសន្យាទិញអង្ករពីកម្ពុជាចំនួន​៤០ម៉ឺនតោន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ