លោក អាត់ ធន់ ដឹកនាំកម្មករ-កម្មការិនីហែក្បួនដូចការគ្រោងទុក

លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្នាក់ដឹកនាំសហជីព ប្រារព្ធទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ (រូបដោយ ហួត វុទ្ធី)

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដឹកនាំកម្មករ កម្មការិនីហែក្បួនដើម្បីជំរុញឱ្យមានការគោរពសិទ្ធិការងារដូចការគ្រោងទុក បើទោះជាមានការព្រមានពីសមត្ថកិច្ចក៏ដោយ។​

នៅព្រឹកនេះ លោក អាត់ ធន់ រួមជាមួយថ្នាក់ដឹកនាំសហជីពផ្សេងទៀត បានដឹកនាំកម្មករ កម្មការិនីជាង២០០០នាក់ ហែក្បួនចេញពីសួនច្បារក្បែរក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហែជុំវិញវត្តភ្នំ ដើម្បីជំរុញឱ្យមានភាពប្រសើរឡើងក្នុងវិស័យការងារ។

កាលពីម្សិលមិញ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បញ្ជាក់ថា មិនអនុញ្ញាតឱ្យហែក្បួនទេ ហើយថា ការប៉ុនប៉ងហែក្បួនគឺជាសកម្មភាពខុសច្បាប់។​

លោក អាត់ ធន់​ លើកឡើងពីការរំលោភសិទ្ធិមនុស្ស ការរំលោភសិទ្ធិការងារ គ្រូពេទ្យរើសអើងកម្មករប្រើប្រាស់បណ្ណ ប ស ស និងប្រាក់ឈ្នួលទាបមិនសម និងតម្លៃទំនិញលើទីផ្សារ ជាដើម។​

នៅថ្ងៃនេះក៏មានសហជីពពីរក្រុមទៀតរៀបចំប្រារព្ធទិវាពលកម្មអន្តរជាតិនៅទីលានប្រជាធិបតេយ្យដែលមានអ្នកចូលរួមជាង២០០០នាក់ដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ