មនុស្ស​១៦នាក់​ស្លាប់ និង​របួស​ជិត​៤០​នាក់​ដោយគ្រោះធម្មជាតិរយៈ​ពេល​៤​ខែ​ដើម​ឆ្នាំ​នេះ

មន្ត្រី​ទទួល​បន្ទុក​ខាង​គ្រោះ​ថ្នាក់​ធម្មជាតិ បាន​ឲ្យ​ដឹង​ថា យ៉ាងហោចមនុស្ស ១៦នាក់បានស្លាប់ និងជិត ៤០នាក់​ទៀត​បានទទួលរងរបួស បន្ទាប់ពីរងគ្រោះដោយសារខ្យល់កន្ដ្រាក់ និងរន្ទះបាញ់នៅក្នុងរយៈពេល ៤ខែ​ដើមឆ្នាំនេះ។

ខ្យល់កន្ត្រាក់ ប៉ះពាល់ផ្ទះពលរដ្ឋជាង៦០០ខ្នងនៅខេត្តភាគ​ពាយ័ព្យ

គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋរហូតដល់ជាង ៦០០ខ្នង ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។

ពលរដ្ឋ​រស់នៅ​ក្រុង​ភ្នំពេញ បារម្ភ​ចោរ​គាស់​ផ្ទះ​ពេល​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​

ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មានការព្រួយបារម្ភចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ នៅពេលដែលពួកគាត់ទៅលេងស្រុកកំណើត នារដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

សមត្ថកិច្ច​បង្កា្រប​គ្រឿងញៀន​ជាង​២​ពាន់​ករណី និង​ឃាត់​មនុស្ស​ជាង​៤​ពាន់​នាក់​ក្នុង​រយៈពេល​៣​ខែ​

អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ បានប្រាប់ វីអូឌី ថា តាមរបាយការណ៍នូវដើមឆ្នាំនេះ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០៣៣ករណី និងឃាត់មនុស្សចំនួន៤៣៩៩នាក់ ក្នុងនោះស្រី៣៧២នាក់ ហើយជនបរទេស១០៤នាក់ និងមានសញ្ជាតិ៧ផ្សេងគ្នា ។

សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​ឃាត់​ខ្លួន​បុរស​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​

នគរបាលច្រកអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសជនជាតិឥណ្ឌូ​នេ​ស៊ីម្នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវមកកម្ពុជា កាលពីម្សិលមិញ។

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន​១៦៣​នាក់​ ករណី​បើក​លែ្បង​ស៊ីសង​តាម​អ៊ិនធឺណិត​

សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនជាតិចិនជាង ១៦០នាក់ ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណិតចំនួនពីរទីតាំង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

លោក​ ស ខេង​ ដាក់​បទ​បញ្ជា​ដល់​កង​កម្លាំង​ក្នុង​ការ​ទប់ស្កាត់ និង​ពន្លត់​អគ្គីភ័យ​នា​រដូវ​ប្រាំង​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរបង្កើនការប្រុងប្រយ័ត្ន និងបង្ការគ្រោះថ្នាក់អគ្គីភ័យនៅរដូវប្រាំង បន្ទាប់ពីមានករណីកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

មនុស្ស​២​នាក់​ស្លាប់​ និង​២​នាក់​របួស​ក្នុង​ករណី​ផ្ទុះ​មីន​ក្នុង​សប្តាហ៍​នេះ​

ប្រធាន​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ ​ស៊ី​ម៉ាក​ លោក​ ហេង​ រតនា​ បានសរសេរសារលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា ប្រជាពលរដ្ឋចំនួនពីរនាក់ ក្នុងចំណោមបីនាក់ ស៊ីឈ្នួលបោសសម្អាតគ្រប់មីន បានបាត់បង់ជីវិក្នុងករណីផ្ទុះមីនតោន ដែលកើតឡើងកាលពីរសៀលថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០១៩ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

ជំងឺគ្រុនឈាមអាចនឹងផ្ទុះឡើងនៅឆ្នាំ២០១៩នេះ

ក្រសួងសុខាភិបាលបានប្រកាសថានៅឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមអាចនឹងផ្ទុះឡើង​ដែលតម្រូវឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ចូលរួមបំផ្លាញជម្រកមូសខ្លា។