កម្ពុជានឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ហនុមានមាស២០១៩ រយៈពេល៦ថ្ងៃ

កម្ពុជានឹងរៀបចំសមយុទ្ធបាញ់គ្រាប់ពិត ហនុមានមាស២០១៩ រយៈពេល៦ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញដល់កងទ័ពជើងគោកក្នុងកិច្ចការពារបូរណភាពទឹកដី។

សិស្សវិទ្យាល័យបាក់ទូក

មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ ប្រាប់​គណៈ​គ្រប់គ្រង​សាលា​ឲ្យ​បាញ់​ទឹក​ដាក់​ដំបូល​អគារ​ដើម្បី​កាត់​បន្ថយ​កម្តៅ​

មន្ទីរអប់រំរាជធានីភ្នំពេញ កាលពីម្សិលមិញ បានណែនាំដល់គណៈគ្រប់គ្រងសាលាទាំងអស់ឲ្យបាញ់ទឹកដាក់ដំបូលអគារសាលា ដើម្បីកាត់បន្ថយកម្តៅ ឬអនុញ្ញាតសិស្សត្រឡប់ទៅផ្ទះវិញក្នុងករណីស្ថានភាពធ្ងន់ធ្ងរ ដែលបង្កឡើងដោយរលកកម្តៅ។

សង្ក្រាន្ត នឹងត្រូវបានរៀបចំគ្រប់ខេត្តក្រុងដើម្បីទាក់ទាញទេសចរក្នុងស្រុក

អាជ្ញាធររាជធានី-ខេត្ត នឹងរៀបចំសង្ក្រាន្តសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដោយមានកម្មវិធី និងល្បែងកំសាន្តផ្សេងៗជូនប្រជាជនក្នុងដែនដីរបស់ខ្លួន ដើម្បីកុំឲ្យពួកគេធ្វើដំណើរឆ្ងាយ ដែលអាចជួយកាត់បន្ថយការចំណាយ និងគ្រោះថ្នាក់ចរាចរណ៍។

ថៃ ​ដោះលែង​និង​​បញ្ជូន​ពលរដ្ឋ​ខ្មែរ​២០​នាក់​មក​វិញ ករណី​​ចូល​​លួច​កាប់​ឈើ​ខុស​ច្បាប់​

មន្រ្តី​ជាន់​ខ្ពស់​ក្រសួងការបរទេសកម្ពុជា បាន​ឲ្យដឹងថា ​ក្នុងរយៈពេល​៣ខែ ដើមឆ្នាំ២០១៩នេះ ថៃ បាន​ដោះលែង និង​បញ្ជូនពលរដ្ឋខ្មែរ២០នាក់​មកវិញ​ បន្ទាប់​ពី​ពួកគេទាំងនោះ​ចូលទៅ​​កាប់​ឈើនៅទឹក​ដី​ប្រទេស​ជិតខាងមួយនេះដោយខុសច្បាប់​។

ក្រសួងមហាផ្ទៃសម្រេចបង្កើត និងដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញាខេត្តកំពង់ស្ពឺ

ក្រសួងមហាផ្ទៃ សម្រេចបង្កើត និងដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញាខេត្តកំពង់ស្ពឺ ដើម្បីសម្គាល់នូវលក្ខណៈរបស់ខេត្ត​មួយ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​សម្រេច​របស់​ក្រសួង​កាល​ពី​ចុង​ខែ​កន្លង​មក។

ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៤​នាក់​ដែល​ចូល​កាប់​ឈើ​ខុស​ច្បាប់​មក​កម្ពុជា​វិញ​

យោងតាមហ្វេសប៊ុកផេកនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ថៃបានបញ្ជូនពលរដ្ឋខ្មែរ៤នាក់ដែលចូលទៅកាប់ឈើខុសច្បាប់មកកម្ពុជាវិញ កាលពីថ្ងៃទី០២ ខែមេសា ម្សិលមិញនេះ តាមច្រកអន្តរជាតិអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ថៃ​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​១២​នាក់​បន្ថែម​ទៀត ករណី​ចូល​កាប់​ឈើ​ខុស​ច្បាប់​

សារព័ត៌មាន​បាងកក ប៉ុស្តិ៍​របស់​ថៃ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ពលរដ្ឋ​ខ្មែរ ១២​នាក់ ត្រូវ​បាន​តម្រួត​ថៃ​ចាប់​ខ្លួន​ បន្ទាប់ពីមានការរាយការណ៍ពីអ្នកភូមិថា មានកម្មករអន្តោប្រវេសន៍មួយក្រុមបានចូលមកកាប់ឈើខុសច្បាប់នៅក្នងឧទ្យានជាតិថាប់ឡាន ស្ថិត​ក្នុង​ស្រុកខុនបុរី ។

យុវជន​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​រាជធានី​​ភ្នំពេញ ក្រោយ​បង្ហោះ​ព័ត៌មាន​មិន​ពិត​

ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក ជា ពៅ បានប្រាប់ វី.អូ.ឌី ថា មកដល់ពេលនេះយុវជន រឿន គឹមលន់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ ក្រោយពីបានបង្ហោះព័ត៌មានមិនពិតចូលទៅក្នុងយូធូប ។

ក្រសួង​សុខា​ភិបាល​ អំពាវនាវ​ឲ្យពលរដ្ឋ​​ការពារ​ខ្លួន​ពី​​ជម្ងឺ​ពងបែក​

ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ក៏ដូចជាធ្វើការការពារខ្លួនពី​ជម្ងឺពងបែកដៃ ជើង និងមាត់ ខណៈដែលកំដៅមានការកើនឡើង​។

អគ្គិសនី​កម្ពុជា​ ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តាម​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​ថៃ​នៅ​ថ្ងៃ​នេះ​

អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមខេត្តមួយចំនួន​ដែលនៅ​ជាប់ព្រំដែនថៃនៅថ្ងៃទី២២ ខែមីនា នេះ ដោយសារភាគីថៃកំពុងជូសជុលអនុស្ថានីយ៍ចំនួនពីរ។